ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញ សេចក្តីជូនដំណឹង ស្តីពី ការផ្អាកការចូលគោរពបូជានៅទីសក្ការៈព្រះអង្គចេក និងព្រះអង្គចម នៅខេត្តសៀមរាប ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនដំណឹងចំពោះភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណៈជនទូទៅមេត្តាជ្រាបថា ទីសក្ការៈបូជាចំពោះព្រះអង្គចេក និងព្រះអង្គចមនៅ ខេត្តសៀមរាប នឹងត្រូវបិទទ្វារមិនដំណើរការមួយរយៈពេល ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះតទៅ ដើម្បីអនុញ្ញាតឲ្យក្រុមការងារជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការជួសជុលបល្ល័ង្កបដិមា ព្រះអង្គចេក និងព្រះអង្គចម។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងជូនដំណឹងនៃការបើកឲ្យដំណើរការឡើងវិញនាពេលការជួសជុលត្រូវបានបញ្ចប់។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណៈជនទូទៅ មេត្តាជ្រាបជាព័ត៌មាន៕
ដោយ : សិលា