ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួន​មុខសញ្ញាគ្រឿងញៀនម្នាក់​ ទៅតុលាការ​ខេត្ត​ព្រះសីហនុ​

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ មុខសញ្ញាជួញដូរ​ និងប្រើប្រាស់គ្រឿងញៀន​ម្នាក់​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ខេត្ត​ បានឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ 

របាយការណ៍ដដែល​បន្តថា​ ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ផ្នែកជំនាញ និងប៉ុស្តិ៍នគររដ្ឋបាលស្ទឹងឆាយ ប៉ុស្តិ៍តានៃ ស្រុកព្រៃនប់ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួត ចាន់ធី អធិការនគរបាលស្រុកកំពង់សីលា កាលពីថ្ងៃទី​១៦ ខែ​តុលា​ ឆ្នាំ​​ បានចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀន០១កន្លែងនៅចំនុចលេីផ្លូវលំ​ ស្ថិតក្នុងភូមិ​តានៃ​ ឃុំតានៃ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ ។ 

​ជាលទ្ធផលបង្រ្កាបបានជនសង្ស័យចំនួន​០១​នាក់ មានឈ្មោះ​ ប៉ាក​ រិទ្ធ​​ ភេទ​ ប្រុស​ អាយុ​ ៣៨​ ឆ្នាំ​ អាស័យដ្ឋានបច្ចុប្បន្ន​ភូមិតានៃ ឃុំ​តានៃ ស្រុកព្រៃនប់​ ខេត្ត​ ព្រះសីហនុ​ ។ 

​ដកហូតវត្ថុតាងរួមមាន៖

-ម៉្សៅក្រាមពណ៌ស​ថ្លា​ សង្ស័យថាជាសារធាតុញៀនចំនួន​ ០២កញ្ចប់​ ។ 

-ទូរសព្វដៃ០១គ្រឿង ។

បច្ចុប្បន្នផ្នែកជំនាញកំពុងសួរនាំ កសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕

ដោយ​៖សហការី​


ចែករំលែក៖