ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលីផ្លាស់ប្តូរការសម្រេចលែងទទួលស្គាល់តំបន់ជេរូសាឡឹមជារដ្ឋធានីរបស់អុីស្រាអែល

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Penny Wong នៅថ្ងៃទី១៨ខែតុលា បានប្រកាសថា ប្រទេសនេះបានផ្លាស់ប្តូរការសម្រេចទទួលស្គាល់តំបន់ជេរូសាឡឹមខាងលិចជារដ្ឋធានីរបស់អុីស្រាអែល។ រដ្ឋាភិបាលអូស្ត្រាលី បានសម្រេចថា បញ្ហាផ្លូវច្បាប់នៅតំបន់ជេរូសាឡឹមនឹងត្រូវបានដោះស្រាយតាមផ្លូវច្បាប់ និងកិច្ចពិភាក្សារវាងអុីស្រាអែល នឹងប៉ាឡេស្ទីន ។
លោកស្រីបានសន្យាថា អូស្ត្រាលី គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ីដដែល ហើយគាំទ្រដំណោះស្រាយតាមផ្លូវច្បាប់រវាងអុីស្រាអែលនឹងប៉ាឡេស្ទីន រួមរស់ជាមួយគ្នាដោយសន្តិភាព ជាប្រទេសជិតខាងជាប់ព្រំដែនគ្នា ។
នៅខែធ្នូឆ្នាំ២០១៨ អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានផ្លាស់ប្តូរគោលនយោបាយនៅតំបន់មជ្ឈិមបូព៌ា ដែលអូសបន្លាយជាច្រើនទសវត្សរ៍កន្លងមកដោយការសម្រេចរបស់អូស្ត្រាលី គឺដើរតាមអតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលទទួលស្គាល់តំបន់ជេរូសាឡឹមខាងលិចជារដ្ឋធានីរបស់អុីស្រាអែល។ ប៉ុន្តែនៅពេលនោះ អូស្ត្រាលីមិនទាន់ប្តូរស្ថានទូតទៅកាន់តំបន់ជេរូសាឡឹមដូចអាមេរិកនោះឡើយ រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាព។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានរិះគន់យ៉ាងខ្លាំងដែលទទួលស្គាល់តំបន់ ជេរូសាឡឹមខាងកើតជារដ្ឋធានីអុីស្រាអែល គឺជានយោបាយ ហើយរដ្ឋាភិបាលបច្ចុប្បន្នស្វែងរកដំណោះស្រាយបញ្ហាខាងលើដោយសន្តិវិធី ។
ជនជាតិប៉ាឡេស្ទីនបានចាត់ទុកតំបន់ជេរូសាឡឺមខាងកើត ជារដ្ឋធានីរបស់ខ្លួន ក្នុងពេលអនាគត និងតំបន់ជេរូសាឡឹមខាងលិច ព្រមទាំងតំបន់កាហ្សា ។

ចំណែកអុីស្រាអែល បានចាត់ទុកជេរូសាឡឹមទាំងមូលគឺជារដ្ឋធានីរបស់ខ្លួនមិនអាចកាត់ផ្តាច់បានឡើយ បើទោះបី សហគមន៍អន្តរជាតិមិនទទួលស្គាល់ក្តី៕ ដោយ៖ធីរីណា

រូប​ថត​ ៖​ NCA

រូប​ថត​ ៖ vnexpress


ចែករំលែក៖