ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តបន្ទាយមានជ័យ ចូលរួមពិនិត្យមើលទីតាំង ដើម្បីត្រួតពិនិត្យការងារ ត្រៀមរៀបចំពិធីសំណេះសំណាល ចែកពូជស្រូវ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មេបញ្ជាការ ស្នងការ មន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការរៀបចំ និងបែងចែកភារកិច្ចទទួលខុសត្រូវក្នុងពិធីសំណេះសំណាល និងផ្តល់ពូជស្រូវជូនប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យ

ដែលទទួលរងគ្រោះដោយទឹកជំនន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ២៣ តុលា ឆ្នាំ២០២២ឆាប់ខាងមុខនេះ។

តាមរបាយការណ៍ពី លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញមកជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងផ្តល់ពូជស្រូវស្តារឡើងវិញដល់ពលរដ្ឋរងគ្រោះទឹកជំនន់ខូចខាតផលកសិកម្ម ប្រមាណ៥២២០គ្រួសារ លើ៣ស្រុក ក្នុងខេត្តបន្ទាយមានជ័យ ស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ និងស្រុកភ្នំស្រុក ៕

ដោយ : សហការី


ចែករំលែក៖