ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធ ១៦នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧ករណីទូទាំងប្រទេសថ្ងៃទី២០ តុលាម្សិលមិញនេះ!

ចែករំលែក៖

ភ្នំពេញ៖ នេះបើ​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ១៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧ករណី ទូទាំងប្រទេសនៅថ្ងៃទី២០ ខែតុលាម្សិលមិញនេះ​ ។

របាយការណ៍​ដដែល​បន្តថា​ ក្នុងចំណោមជនសង្ស័យចំនួន ១៦នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់​មនុស្ស​ ១៣នាក់ (ស្រី ៣នាក់)​ ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់​មនុស្ស​ ២នាក់​,​ ប្រើប្រាស់ ១ករណី ឃាត់​មនុស្ស​ ១នាក់ ។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែតុលា រួមមាន៖មេតំហ្វេតាមីនម៉ាទឹកកក(​Ice) ស្មេីនិង​ ៥,៦៦ក្រាម និង៦កញ្ចប់តូច ,មេតំហ្វេតាមីន(Wy) ស្មេីនិង​ ០,២៣ក្រាម ។

សូមជម្រាបថា​ ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​ជាលទ្ធផលកម្លាំងជំនាញ​មាន ៤អង្គភាព បានចូលរួមបង្ក្រាបដូចខាងក្រោម៖

១ / កម្លាំង​នគរបាលខេត្ត​កំពង់ស្ពឺ ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ។

២ / កម្លាំង​នគរបាល​ខេត្ត​កណ្តាល ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៣៣ក្រាមនិង៦កញ្ចប់តូច ។

៣ / កម្លាំងនគរបាល​រាជធានីភ្នំពេញ ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។

៤ / កម្លាំងនគរបាល​ខេត្តប៉ៃលិន ៖ ជួញដូរ ២ករណី ឃាត់ ៨នាក់ ស្រី ៣នាក់ ចាប់យកIce ៤,៣៣ក្រាមនិងWy ០,២៣ក្រាម៕

ដោយ​៖ស​ តារា​(រូបភាព៖ ឯកសារ)


ចែករំលែក៖