ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃសុក្រទី២១ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីទីម័រខាងកើត នៅកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ។
ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ។ ឯកឧត្តមប្រធានាធិបតី ក៏មានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។
ឯកឧត្តមប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំកំពូលទ្វេភាគី នៅថ្ងៃទី ២០ ខ តុលា ឆ្នាំ ២០២២ ដើម្បីពិភាក្សាអំពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋដ៏ មានអត្ថន័យរបស់ ឯកឧត្តមប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ក្នុងពេលដែលប្រទេស ទាំងពីរប្រារព្ធខួបលើកទី២០ នៃការបង្កើតទំនាក់ទំនងការទូត។ ថ្នាក់ដឹកនាំទាំងពីរបានស្វាគមន៍ ចំពោះការចូលជាធរមាននាពេលថ្មីៗនេះ នៃកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នក កាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ដែលត្រូវបានចុះហត្ថលេខាក្នុងឱកាសនៃដំណើរទស្សនកិច្ច ផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសទីម័រខាងកើត កាលពីឆ្នាំ២០១៦ និងបាន ចាត់ទុកកិច្ចព្រមព្រៀងនេះថាជាការបោះជំហានមួយទៀតនៅក្នុងការពង្រឹងទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកឡើងវិញអំពីការពិភាក្សាប្រកបដោយផ្លែផ្កា នាពេលថ្មីៗនេះរវាងថ្នាក់ដឹកនាំទាំងពីរនៅទីក្រុងញូវយ៉ក ជាពិសេស អំពីសារៈសំខាន់នៃការជំរុញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនេះ សម្តេចតេជានាក រដ្ឋមន្ត្រី បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចនៃប្រទសទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធត្រា ។ នូវឯកសារចំនួនបី ដែលបានចុះហត្ថលេខារួច រួមមាន ៖ អនុស្សរណៈនៃការយោគយល់សំសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស កិច្ចព្រមព្រៀងស្ដីពីកិច្ចសហ ប្រតិបត្តិការលើវិស័យបច្ចេកទេស និងសេដ្ឋកិច្ច និង អនុស្សរណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហ ប្រតិបត្តិការរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
លោកប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានបង្ហាញចំណាប់អារម្មណ៍ និង ទទួលយកទៅពិចារណាសំណើរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ការវិនិយោគ ដោយប្រទេសទីម័រខាងកើត លើវិស័យម៉ាស៊ីនកិនស្រូវនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់នាំ ចេញទៅកាន់ប្រទេសទីម័រខាងកើត ដើម្បីបំពេញតម្រូវការក្នុងប្រទេស។
ថ្នាក់ដឹកនាំទាំងពីរបានសំដែងការពេញចិត្តចំពោះកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ ដែល នឹងត្រូវចុះហត្ថលេខាបន្ទាប់ពីកិច្ចប្រជុំនេះ ហើយសង្ឃឹមថាវានឹងនាំទៅដល់ការបង្កើតការតភ្ជាប់ ជើងហោះហើររវាងប្រទេសទាំងពីរ។
លោកប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានកោតសរសើរចំពោះទឹកចិត្ត សប្បុរសរបស់កម្ពុជា ក្នុងការផ្តល់ម៉ាស់ និងឧបករណ៍វេជ្ជសាស្ត្រ ដើម្បីចូលរួមចំណែកដល់ការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ប្រទេសទីម័រខាងកើត និងបានថ្លែងអំណរគុណកម្ពុជាដែល បានផ្ដល់អាហារូបករណ៍ដល់និស្សិតទីម័រខាងកើតចំនួន១០នាក់។
ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាផងដែរអំពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការជួញដូរមនុស្សផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់កម្ពុជាចំពោះ សំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត រីឯ ឯកឧត្តមប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់កម្ពុជា។
នៅចុងបញ្ចប់នៃជំនួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនពីរ រួមមាន៖ កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ស្តីពីពាណិជ្ជកម្មស្រូវ រវាង ប្រទេសទាំងពីរ។
នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងកន្ត្រកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ» អតីតព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានាធិបតី ក៏បានអញ្ជើញធ្វើបាឋកថាសាធារណៈ នៅសាកលវិទ្យាល័យចំនួនបី នៅក្នុងរាជធានីភ្នំពេញផងដែរ៕
ដោយ៖ស តារា