ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ម៉ោង១១:៣០នាទី​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចដីឡូតិ៍គ្មានលេខ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនចេញដោយលោក ឆឹម ឬទ្ធី ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួច ប្រព្រឹត្តនៅដីឡូតិ៍គ្មានលេខ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២២។

ជនសង្ស័យឈ្មោះផាត ចាន់ធី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។

បច្ចុប្បន្នជនសង្ស័យ​ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖