ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនក្រុងភ្នំពេញ ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារអនុវត្តបន្តនៅខែបន្ទាប់

ចែករំលែក៖

ភ្នំពេញ​៖​ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារអនុវត្តបន្តនៅខែបន្ទាប់ ដោយមានការចូលរួមពីលោកនាយការិយាល័យប្រឆាំងគ្រឿងញៀន, លោក-លោកស្រីនាយរងការិយាល័យ, លោកអធិការរង និងលោក-លោកស្រី នាយផ្នែកប្រឆាំងគ្រឿងញៀន ទាំង១៤ខណ្ឌ។

ក្នុងកិច្ចប្រជុំនោះដែរ លោកស្នងការរង ក៏បានណែនាំឲ្យតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ អនុវត្តន៍ផែនការវិធានការផ្សព្វផ្សាយអប់រំ, វិធានការរដ្ឋបាល, វិធានការអនុវត្តច្បាប់ និងអនុវត្តសេចក្តីសម្រេចលេខ០៣៦សសរ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យមានប្រសិទ្ធភាពខ្ពស់។ 

សូមជម្រាបជូនថា​ កម្លាំងស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ជារៀង​រាល់​ថ្ងៃ​យប់​ បានដឹកនាំកម្លាំងក្រុមប្រចាំបញ្ជាវេននីមួយៗ​ចូលរួមប្រជុំជួរ ដើម្បីត្រៀមអន្តរាគមន៍​ និងចេញល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ​ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖