អាមេរិកអាចនឹងផ្អាករាល់ការផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែន ប្រសិនបើគណបក្សសាធារណរដ្ឋ ទទួលបានជ័យជម្នះគ្រប់គ្រងរដ្ឋសភានៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខ ។
សារព័ត៌មាន CNN បានផ្សាយថា អាមេរិកអាចនឹងផ្អាករាល់ការផ្តល់ជំនួយដល់អ៊ុយក្រែន ប្រសិនបើមិនទទួលបានសំឡេងភាគច្រើនបន្តគ្រប់គ្រងរដ្ឋសភា សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី៨ខែវិច្ឆិកានោះទេ ។
ប្រធានាធិបតីអាមេរិក លោកចូបៃឌិន បានប្រកាសថា «ពួកគេនិយាយថា ប្រសិនបើពួកគេឈ្នះ នឹងឈប់ផ្តល់ជំនួយដល់អ៊ុយក្រែន ដើម្បីប្រឆាំងរុស្ស៊ី»។ កន្លងមក ប្រុមុខដឹកនាំគណបក្សសាធារណរដ្ឋបានព្រមានដល់អ៊ុយក្រែនថា ទីក្រុងកៀវមិនត្រូវទន្ទឹងរង់ចាំការផ្ទល់ជំនួយពីអាមេរិកនោះឡើយ ។
លោក Jim Banks ប្រធានគណៈកម្មការស្រាវជ្រាវរបស់គណបក្សសាធារណរដ្ឋបានលើកឡើងថា គណបក្សរបស់លោក នឹងផ្តោតសំខាន់ទៅលើបញ្ហាក្នុងស្រុកក្រោយការបោះឆ្នោត ដើម្បីដោះស្រាយបញ្ហាថាមពល និងការកើនឡើងអតិផរណា ៕
ដោយ៖ ធីរីណា(រូបថត ៖ AFP)