ព័ត៌មានទាន់ហេតុការណ៍៖

លោក ដួង តារា ៖ ស្បៀងនៃអំពេីល្អផ្តល់ស្នាមញញឹម

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា, នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នេះ ក្រោមការចង្អុលបង្ហាញនិងណែនាំរបស់សម្តេចតេជោ​ អោយខិតខំធ្វេីអំពេីល្អ​ ខ្ញុំបាននាំយកស្បៀងអាហារ  សម្ភារៈ និងថវិកាមួយចំនួនផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរួមមានជនពិការ ចាស់ជរា ស្រ្តីកូនខ្ចី ប្រជាកសិករ ប្រជាការពារ នគរបាល ប៉េអ៊ឹម សិស្សសាលា និងគ្រូបង្រៀនចំនួន ៥៥០​នាក់ស្ថិតនៅភូមិដីថ្មីសន្តិភាព ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។​ ពិតណាស់​ សុខទុក្ខប្រជាពលរដ្ឋគឺជាសុខទុក្ខផ្ទាល់របស់សម្តេចទាំងទ្វេ។ 

លោក ដួង តារា បានបន្តថា, ខ្ញុំសូមអរគុណដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចទាំងអស់ដែលបានចូលរួមរៀបចំចែកស្បៀងជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត។ ទន្ទឹមនឹងនេះ​ដែរ​ ខ្ញុំសូមអរគុណលោកយាយ​ លោកតា​អុំពូមីងបងប្អូននិងយុវជនដែលតែងតែគាំទ្រនិងបោះឆ្នោតជូនសម្តេចតេជោនិងគណបក្សប្រជាជនកម្ពុជា ។

លោកលើកឡើងថា, ជាមួយគ្នានេះដែរ​ ខ្ញុំសូមអរគុណប្អូន លឹម ភា និងក្រុមគ្រួសារ​ ព្រមទាំងក្រុមការងារ​ ដែលបានជួយមេីលថែបងប្អូនប្រជាពលរដ្ឋដែលជាកូនចៅសម្តេចកំពុងរស់នៅក្នុងភូមិដីថ្មីសន្តិភាពបានសុខសប្បាយមកទល់ថ្ងៃ។  

លោកថា, ខ្ញុំនឹងខិតខុំបន្តជួយភ្ជាប់ទំនាក់ទំនអោយកាន់តែច្រេីថែមទៀតដេីម្បីរកដំណោះស្រាយនានាក្នុងការជួយអភិវឌ្ឍតំបន់នេះដើម្បីផ្តល់កាេងារ​និងប្រាក់ចំណូលសមរម្យសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ។

ខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគថវិកា សម្ភារៈ និងស្បៀងអាហារដើម្បីចែកជូនប្រជាពលរដ្ឋចំនួន ៥៥០គ្រួសារដែលខ្វះខាតពិតប្រាកដ។ 

ខ្ញុំបាទសូមគោរពជូនពរសម្តេចទំាងទ្វេមានសុខភាពល្អអាយុយឺនយូរបំផុតដេីម្បីជាម្លប់ដល់កូនចៅទូទាំងប្រទេស។ 

នៅរសៀលនេះ​ ខ្ញុំនឹងបន្តដំណើរទៅចូលរួមកម្មវិធី សម្តេចតេជោនៅតាមបណ្តាខេត្តមួយចំនួនទៀត។ 

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹមដោយចិត្តជ្រះថ្លា និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងប្រកបដោយគុណធម៌និងមេត្តា ៕

ដោយ : សិលា


ចែករំលែក៖