ព័ត៌មានទាន់ហេតុការណ៍៖

យោធិន គ្រួសារយោធិន និងប្រជាពលរដ្ឋនៅក្នុងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានទទួលការព្យាបាលដោយឥតគិតថ្លៃពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ យោធិន គ្រួសារយោធិន និងប្រជាពលរដ្ឋនៅក្នុងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានទទួលការព្យាបាលដោយឥតគិតថ្លៃពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ 

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ចុះព្យាបាលយោធិន គ្រួសារយោធិន និងប្រជាពលរដ្ឋនៅក្នុងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយមានការចូលរួមជាមួយអាជ្ញាធរដែនដី យុវជនកាកបាទក្រហម យុវជនស.ស.យ.ក និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

សូមបញ្ជាក់ថា , កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ កន្លងទៅ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹង​ ស្ដីពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដែលនឹងដំណើរការ នៅទីតាំង “វិទ្យាល័យតេជោ សៀមប៉ាង” ក្នុងទីរួមស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ 

រដ្ឋបាលខេត្តស្ទឹងត្រែងបញ្ជាក់ថា: ដោយទទួលបានការឧបត្ថម្ភគាំទ្រ និងកិច្ចសហការពីសំណាក់សមាគមគ្រូពេទ្យស្ម័គចិត្តយុវជន សម្តេចតេជោ (ស.គ.យ.ព TYDA) ដែលមាន លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាល និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជាអនុប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំប្រតិបត្តិនៃ សមាគមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ រដ្ឋបាលខេត្តស្ទឹងត្រែង មានកិត្តិយសសូមគោរពជម្រាប ជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ជាពិសេសគ្រួសារកងទ័ព មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកសៀមប៉ាង មេត្តាជ្រាបថា នៅពេលព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២  ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ នៅក្នុងបរិវេណទីធ្លានៃវិទ្យាល័យ តេជោ សៀមប៉ាង ស្ថិតនៅទីរួមស្រុកសៀមប៉ាង ក្រុមគ្រូពេទ្យជំនាញៗរបស់ សមាគមគ្រូពេទ្យស្ម័គចិត្ត យុវជនសម្តេចតេជោ ចុះធ្វើការពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ អេកូ រោគស្ត្រី និងវះកាត់ តូចជាដើម ជូនដល់ប្រជាពលរដ្ឋ គ្រួសារកងទ័ព មន្ត្រីរាជការនិងសិស្សានុសិស្ស ដោយឥតគិតថ្លៃ ក្នុង ស្មារតីមនុស្សធម៌ និងការរួមចំណែកផ្តល់សេវាសុខភាពសាធារណៈជូនប្រជាជន។

អាស្រ័យដូចបានគោរពជម្រាបជូននេះ រដ្ឋបាលខេត្តស្ទឹងត្រែង សូមធ្វើការអំពាវនាវ និងគោរព អញ្ជើញពុកម៉ែ អ៊ំមីងមា បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងពិនិត្យ ព្យាបាលជំងឺ ឬ/និងនាំសាច់ញាតិ បងប្អូនដែលមានជំងឺ ទៅទទួលការពិនិត្យ ព្យាបាលជំងឺនៅទីកន្លែង និងពេលវេលាកំណត់ខាងលើដោយក្តី សោមនស្សរីករាយ។ ក្នុងការមកពិនិត្យ ព្យាបាលជំងឺនេះ ប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាង អាចទំនាក់ ទំនងផ្ទាល់ទៅអាជ្ញាធរមូលដ្ឋានភូមិឃុំស្រុករបស់ខ្លួន ឬអាចធ្វើដំណើរទៅទីតាំងផ្ទាល់ដោយខ្លួនឯងបាន។

សូមគោរពជូនពរពុកម៉ែ អ៊ំមីងមា បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ទទួលបាននូវ សុខភាពល្អបរិបូរណ៍ មានសុខសុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមមេត្តាទទួលនូវសេចក្ដីគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅអំពីយើងខ្ញុំ៕

ដោយ ៖ សិលា


ចែករំលែក៖