សាធារណរដ្ឋកូរ៉េ ៖ នាល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី២២ តុលា ឆ្នាំ២០២២ លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលរួមបើកសម្ពោធកម្មវិធី Seoul Friendship festival នៅមុខសាលាក្រុងសេអ៊ូល។
សូមបញ្ជាក់ថា, ក្នុងកម្មវិធីនេះ មានការដាក់តាំងពិព័រណផលិតផល វប្បធម៍ ទេសចរណ៍ និងម្ហូមអាហារប្រទេសជាច្រើន ក្នុងនោះក៏មានស្ដង់ពិព័រណវប្បធម៍កម្ពុជា ស្ដង់ម្ហូបអាហារ និងការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរផងដែរ។
កម្មវិធីនេះ នឹងធ្វើឡើងនៅរយៈពេល ២ថ្ងៃ (២២-២៣ ខែតុលា ឆ្នាំ២០២២)
លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលរួមបើកសម្ពោធកម្មវិធី Seoul Friendship festival នៅមុខសាលាក្រុងសេអ៊ូល ដោយលើកឡើងថា,”តោះ ចូលរួមឱ្យបានច្រើនកុះករ” ។
លោកស្រីបានថ្លែងថា, សំលៀកបំពាក់ប្រពៃណីខ្មែរត្រូវបានដាក់បង្ហាញ និងអាចអាចសាកល្បងស្លៀកពាក់បានទាំងអស់គ្នា នៅក្នុងកម្មវិធីមិត្តភាពទីក្រុងសរអ៊ូល ( Seoul Festival 2022) ចូលរួមទាំងអស់គ្នា នៅសល់ស្អែក1ថ្ងៃទៀត ៕
ដោយ : សិលា