ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ជាក់ស្តែងករណីឆក់ទរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ជំនាញដើរលួច ( ឆក់ទរស័ព្ទដៃ) ត្រូវ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួននៅថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង១៣និង១០នាទីរសៀល ត្រង់ចំណុចផ្លូវជាតិលេខ៥ក្រុមទី២ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះឈ្មោះ ស្តត់ ម៉្មាលីសា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិអាមេរិកកាំង មានទីលំនៅ ផ្ទះ៩៣B ផ្លូវលេខ៥៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក មុខរបរបុគ្គលិកអង្គការ។

ជនសង្ស័យ ១. ឈ្មោះ ម៉ាត់ ហាណាហ្វី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិអ៊ិស្លាម ទីលំនៅផ្ទះលេខ១៤១៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) ឃាត់ខ្លួន ។

២. ឈ្មោះ លី ភេទប្រុស ជនជាតិអ៊ិស្លាម អាយុ១៧ឆ្នាំ ទីលំនៅភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (គេចខ្លួន) ។

សម្ភារៈដកហូតមាន ៖

១. ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១X ០៤៤៩

២. ទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូន ពណ៌ ស ជារបស់ជនរងគ្រោះ( ប្រគល់ឱ្យជនរងគ្រោះវិញ)។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោង កើតហេតុខាងលើ ជនរងគ្រោះពីរនាក់ប្តី ប្រពន្ធ បានជិះផាស្អាប់ចេញពីផ្ទះមិត្តភក្តិឆ្ពោះទៅផ្ទះនៅឯសង្កាត់បឹងកក់២ ។ លុះមកដល់ចំណុចកើតហេតុខាងលើជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះកំពុងកាន់ ប៉ុន្តែប្តីឃើញទាន់ស្ទះចាប់ទាញបណ្តាលឲ្យជនសង្ស័យដួលម៉ូតូចាប់បានម្នាក់ ឯជនសង្ស័យម្នាក់ទៀតជាអ្នកបើកម៉ូតូ រត់គេចខ្លួនបាត់ ។

ចំពោះមុខកំលាំងជំនាញខណ្ឌ+ប៉ុស្តិ៍កំពុងធ្វើការស្រាវជ្រាវរកបក្ខពួកបន្ថែមនិងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖