ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ ! សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីជំនួបរវាងសម្ដេច និងសម្ដេច សីហនុ មុនកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានរម្លឹកពីជំនួបរវាងសម្ដេច និងសម្ដេច សីហនុ មុនកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស។ សម្ដេចតេជោបញ្ជាក់ថា ការចរចារវាងសម្ដេចនិងសម្ដេច សីហនុ នេះហើយទើបធ្វើឱ្យមានកិច្ចព្រមព្រៀងសន្ដិភាពនេះឡើង។ 

សម្ដេចតេជោ បានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេចថា មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ បន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។

សម្ដេចតេជោបន្ថែមថា៖ «ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ»។ 

សន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុងគោលដៅបញ្ចប់សង្គ្រាមក្នុងប្រទេសកម្ពុជា នឹងអនុញ្ញាតឲ្យកងទ័ពអង្គការសហប្រជាជាតិចូលមកថែរក្សាសន្តិសុខ និងសន្តិភាពនៅក្នុងប្រទេស។ កិច្ចព្រមព្រៀងនេះមានប្រទេសជាហត្ថលេខីចំនួន១៨ ក្នុងនោះក៏មានប្រទេសមហាអំណាចទាំង៥ផងដែរ។ ទោះជាយ៉ាងណាសន្ដិភាពមិនទាន់អាចរកបាននៅឡើយទេរហូតដល់មាននយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ នៅឆ្នាំ១៩៩៨៕

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ថ្ងៃទី២៣ ខែតុលា  ឆ្នាំ២០២២នេះ គឺជាខួប ៣១ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២២) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣១ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ បន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។ 

ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច​តេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ។ 

នៅថ្ងៃនេះ គណបក្សហ៊្វុនស៊ិនប៉ិច បានលើកឡើងនូវការអបអរសាទរ ២៣តុលា , តាមរយៈកិច្ចព្រមព្រៀងសន្តិភាពនេះ បានធ្វើឱ្យយើងទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និង ការអភិវឌ្ឍលើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ននេះ។

ជាមួយឱកាសដ៏ប្រពៃនេះ យើងទាំងអស់គ្នា សូមសម្ដែងនូវការដឹងគុណជានិច្ចចំពោះព្រះគុណូបការៈដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជាហត្ថលេខីនៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ដែលព្រះអង្គទ្រង់បានបំពេញព្រះសកម្មភាពយ៉ាងខ្ជាប់ខ្ជួន ដើម្បីបម្រើព្រះវររាជបិតាជាតិ ខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ ដោយគោរពតាមជានិច្ចនិរន្តរ៍នូវព្រះរាជឱវាទ និងព្រះរាជតម្រិះព្រះវររាជ បិតា ប្រកបដោយកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត និងបានក្លាយជានិមិត្តរូបនៃគ្រឹះសីមានយោបាយជាតិ និងជាយុត្តាធិ ការនៃច្បាប់ជាតិ និងអន្តរជាតិ ក្នុងការការពារលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ការពារ និងគោរពសិទ្ធិមនុស្ស ជា ពិសេសការពារខឿនអធិបតេយ្យជាតិ និងបូរណភាពទឹកដី ៕

ដោយ : សិលា


ចែករំលែក៖