ភ្នំពេញ ៖ នៅរាជធានីភ្នំពេញ នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការ គណបក្សកុម្មុយនីស្តចិនប៉េកាំង
ឯកឧត្តម
ខ្ញុំមានសេចក្តីរីករាយយ៉ាងក្រៃលែង ដោយបានទទួលដំណឹងថា ឯកឧត្តម ត្រូវបានជាប់ឆ្នោតសារជាថ្មីជា អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន (CPC) នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិន លើកទី ២០ កាលពីពេលថ្មីៗនេះ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមគណបក្សប្រជាជនកម្ពុជា (CPP) ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះឯកឧត្តម ។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ អបអរសាទរដល់ថ្នាក់ដឹកនាំ និងសមាជិក (CPC) ទាំងអស់ ចំពោះការបិទបញ្ចប់ដោយជោគជ័យ ន សមាជជាតិលើកទី ២០ នៃគណបក្សកុម្មុយនីស្តចិន ដែលនឹងផ្ដល់កម្លាំងថ្មី ដល់ការកសាងប្រទេសចិន ក្លាយជាប្រទេសសង្គមនិយមទំនើប ។
ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និងឈ្លាសវៃរបស់ឯកឧត្តម ពិភពលោកបានសាទរចំពោះជោគ ជ័យដ៏ធំធេងរបស់ចិនលើការកាត់បន្ថយភាពក្រីក្រ នវានុវត្តន៍បច្ចេកវិទ្យា វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងការកសាងសង្គមនិយមតាមលក្ខណ:ពិសេសរបស់ចិន ។ សមិទ្ធផលជាប្រវត្តិសាស្ត្រ បានផ្តល់ផល ប្រយោជន៍ មិនត្រឹមតែដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ដល់ពិភពលោកទាំងមូលផងដែរ ។ ខ្ញុំជឿ ជាក់ថា ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ និងកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ ឯកឧត្តម ប្រទេសចិន នឹងទទួលបានជោគជ័យធំធេងបន្ថែមទៀត ព្រមទាំងសម្រេចបាននូវគោលដៅ ១០០ឆ្នាំ លើកទី ២ ក៏ដូចជាសម្រេចជោគជ័យលើគោលនយោបាយ និងគោលដៅដែលដាក់ចេញដោយសមាជ ជាតិរបស់បក្សកុម្មុយនីស្តចិន លើកទី ២០ ។
ចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជា និងចិន មានទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ ដែលរីកចម្រើនជា លំដាប់ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្រប់ជ្រុងជ្រោយ ដោយសារមិត្តភាពប្រពៃណី និងទំនាក់ទំនងដ៏ ស្និទ្ធស្នាលរបស់ CPP និង CPC ។ ប៉ុន្មានឆ្នាំកន្លងមកនេះ CPP និង CPC បានពង្រឹងទំនាក់ទំនងមិត្តភាព ដែកថែប ដែលបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន រីកចម្រើនឥតឈប់ឈរ សម្រាប់ជាផល ប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ ។
ខ្ញុំទន្ទឹងរង់ចាំបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពង្រឹងបន្ថែមទៀត នូវមិត្តភាពជាប្រពៃណី រវាង CPP និង CPC និងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា ចិន ទៅកាន់កម្រិតថ្មីមួយទៀត ។
សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានពីខ្ញុំ ៕
ដោយ ៖ សុខ ខេមរា