ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល០២ថ្ងៃនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យជាច្រើននាក់រួមនិងវត្ថុតាង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង ៣០ នាទី នៅចំណុចតាមផ្លូវក្នុងចំការចេក ស្ថិតក្នុងភូមិ៣៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ *ឯម កុសល* ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក *តូច ឧត្ដម* ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី *ជីវ សេងរស់* ឋាន: ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១១នាក់ប្រុស៖

   ១.ឈ្មោះ *កូប រ៉ូប៊ែល* ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ កម្មករ មានទីលំនៅភូមិអូរប្រាំទី១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

   ២.ឈ្មោះ *នី ហ៊ូសេន* ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ កម្មករ មានទីលំនៅភូមិអូរប្រាំទី១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម 

   ៣.ឈ្មោះ *រ៉ា ពៅ* ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម 

   ៤.ឈ្មោះ *ហួត គឹមហាក់* ភេទប្រុស អាយុ ៤០ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

    ៥.ឈ្មោះ *ស្មាន ស៊ូកូប* ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ កម្មករ មានទីលំនៅភូមិ៥៦ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

   ៦.ឈ្មោះ *សុង ហេង* ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

   ៧.ឈ្មោះ *រិន គន្ធា* ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

   ៨.ឈ្មោះ *លីន ចិន* ភេទប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ 

   ៩.ឈ្មោះ *សេង សុខខេង* ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិកោះកណ្ដាល ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម 

   ១០.ឈ្មោះ *ជឿន សុខឡេង* ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិកោះកណ្ដាល ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម 

   ១១.ឈ្មោះ *អែល សេន* ភេទប្រុស អាយុ ៥១ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ កម្មករ មានទីលំនៅភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ករណីខាងលើសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន÷ *ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៩កញ្ចប់, ទូរស័ព្ទដៃចំនួន ១០គ្រឿង, សម្ភារ:វេចខ្ចប់ថ្នាំញៀនមួយចំនួន និងដាវចំនួន ០១ដើម*។

  គោរពសុំការអនុញ្ញាតធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

និងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២០ និង ៣០ នាទី នៅចំណុចតាមផ្លូវក្នុងចំការកៅស៊ូ ស្ថិតក្នុងភូមិបិទធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ *ឯម កុសល* ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក *តូច ឧត្ដម* ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី *ជីវ សេងរស់* ឋាន: ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៩នាក់ប្រុស៖

   ១.ឈ្មោះ *សៀម មុី* ភេទប្រុស អាយុ ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិបិទធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម *ជាមុខសញ្ញាមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០២កញ្ចប់* ។

   ២.ឈ្មោះ *ពៅ បូណា* ភេទប្រុស អាយុ ១៦ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

   ៣.ឈ្មោះ *ថេត ធី* ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

   ៤.ឈ្មោះ *រិទ្ធ សុភាព* ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

   ៥.ឈ្មោះ *ហ៊ន់ ហ៊ុយ* ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិប្រទង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

   ៦.ឈ្មោះ *វ៉ាន់ សុភ័ក្រ* ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

   ៧.ឈ្មោះ *ធី ស្រស់* ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

   ៨.ឈ្មោះ *ផល្លា សុីណា* ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិបិទធ្នូ  ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

   ៩.ឈ្មោះ *លាន វាសនា* ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិបិទធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ករណីខាងលើសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០២កញ្ចប់ និង ទូរស័ព្ទដៃចំនួន ១១គ្រឿង*។

  បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ដោយ៖ វណ្ណៈ


ចែករំលែក៖