ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងមរណទុក្ខ! លោកឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ទទួលមរណភាព ដោយសារគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសាររំលែកមរណទុក្ខ ជម្រាបជូន លោកជំទាវ ងួន ពុទ្ធិកា ព្រមទាំងក្រុមគួសារ ។ 

ក្នុងនាមជាថ្នាក់ដឹកនាំ កងកម្លាំងមន្ត្រីនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិល នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ យើងខ្ញុំមានសេចក្តីរន្ធត់ចិត្ត និងសោកស្ដាយឥតឧបមា ចំពោះមរណភាព របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ អគ្គនាយរង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវជាស្វាមី របស់លោកជំទាវ បានទទួលមរណភាព នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ក្នុងជន្មាយុ ៣៩ឆ្នាំ ដោយសារបញ្ហាបេះដូង។

ក្នុងឱកាសប្រកបដោយក្តីវិប្បយោគដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខ ជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ដោយក្តីសង្វេគ ស្រណោះអាឡោះអាល័យ ជាទីបំផុត ចំពោះការបាត់បង់ស្វាមី និងឪពុក ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌ សម្រាប់ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវនាយនគរបាលថ្នាក់ឧត្តមសេនីយ៍មួយរូប ដែលធ្លាប់បានចូលរួម ចំណែកយ៉ាងសកម្មក្នុងការបំពេញកិច្ចការងារជំនាញរបស់អង្គភាព នាពេលកន្លងមក។

យើងខ្ញុំ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ បានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួងកុំបីអាក់ខានឡើយ និងសូមទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំ បំផុតអំពីយើងខ្ញុំទាំងអស់គ្នា៕

ដោយ : សិលា


ចែករំលែក៖