ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនគួរប្រយ័ត្ន! ជាក់ស្ដែងបុរសម្នាក់នេះគាត់ដោតឌុយភ្លើងទាំងដៃសើមបណ្ដាលឱ្យឆក់ស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់បានបាត់បង់ជីវិតភ្លាមៗ ដោយសារឆ្លងចរន្ដអគ្គិសនីឆក់ ខណៈគាត់ទើបងូតទឹករួចដៃទទឹកជោគ ។

 ហេតុការណ៍ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់នេះ បានកើតឡើងកាលពីរសៀលថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះគាត់ ស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ប៉ាង ប៉ិច ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅ ភូមិ.ឃុំកើតហេតុ ។

 ប្រភពព័ត៌មានពីអាជ្ញាធរដដែលបន្តទៀតថា មូលហេតុៈ ដោយសារគាត់ដោតឌុយចូលព្រឺភ្លើង ខណៈដៃសើមទើបងូតទឹករួច ទើបបណ្ដាលឱ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់បែបនេះ ។ ករណីនេះសមត្ថកិច្ចជំនាញសហការគ្នាចុះពិនិត្យ និងស្រាវជ្រាវរកមូលហេតុ ទើបធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖