ព័ត៌មានទាន់ហេតុការណ៍៖

ចែកអំណោយដល់ប្រជាពលរដ្ឋដែល រងគ្រោះដោយជំនន់ទឹកភ្លៀងលិចលំនៅដ្ឋាន១២២គ្រួសារនៅក្នុងសង្កាត់ព្រែកថ្មី

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីសំរាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ នៅរសៀលថ្ងៃទី២៤  ខែតុលា ឆ្នាំ២០២២ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធនិងយុវនិតិសម្បទា រាជធានីភ្នំពេញ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ បានអញ្ជើញជាអធិបតីចែកអំណោយជាគ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងលិចលំនៅដ្ឋានចំនួន១២២គ្រួសារ មកពីភូមិចំនួន២  រួមមានភូមិកោះក្របី និងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី  ខណ្ឌច្បារអំពៅ ។

     សកម្មភាពមនុស្សធម៌នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនេះដែរ ក៏មានការចូលរួមពីលោកអភិបាលរងខណ្ឌ  ៤រូប  លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ. លោកចៅសង្កាត់ព្រែកថ្មី និងមន្ត្រីចំណុះការិយាល័យទូទាំងខណ្ឌព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជិត៣០០នាក់ ។

     មានមតិសំណេះសំណាលក្នុងពិធីនេះ លោកអភិបាលខណ្ឌបានណែនាំឱ្យអាជ្ញាធរសង្កាត់ព្រែកថ្មីត្រូវខិតខំបំពេញការងារបំរើប្រជាពលរដ្ឋដោយមិនប្រការវណ្ណៈ សាសនា ជាតិសាសន៍ និងនិន្នាការនយោបាយឡើយ ។

     ទី១-ជំរុញអោយមន្ត្រីក្រុមការងារត្រូវខិតខំបន្តធ្វើកិច្ចការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានលឿន  រហ័ស  និងមានតម្លាភាព  ស្របទៅតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  អោយបានប្រសើរឡើងថែមទៀត  ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង ហួសកាលបរិច្ឆេទ រួមទាំងផ្តល់សេវាលើឯកសារអត្រានុកូលដ្ឋាន ។ 

    ទី២-ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព  ជាពិសេសត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ នូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព  ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញអោយបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្តគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព អោយទទួលបានលទ្ធផលល្អ និង ត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចតេជោអោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌនិងសង្កាត់ ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន  ហើយមនុស្សគ្រប់គ្នា  គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ  រស់នៅក្នុងភាពសុដមរម្យនា 

     ទី៣-ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយដើម្បីជំរុញអោយប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ អោយបានគ្រប់គ្នាៗតាំងពីដុសមូលដ្ឋាននិងដុសជំរុញ ព្រោះជំងឺឆ្លងកូវីដ-១៩ នេះ មិនទាន់សាបរលាបទេ បងប្អូនអាចភ្លេចជំងឺកូវីដ-១៩  តែជំងឺកូវីដ-១៩ អត់ភ្លេចបងប្អូនទេ មួយផ្នែកទៀតត្រូវណែនាំអោយបងប្អូនប្រជាពលរដ្ឋអនុវត្តជាប្រចាំតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោគឺ  ៣កុំ  ៣ការពារ  ប្រៀបដូចជាយ័ន្តដ៍ស័ក្តិសិទ្ធបំផុតក្នុងការការពារអាយុជីវិត ជៀសផុតពីជំងឺឆ្លង ជំងឺកូវីដ-១៩ 

    ទី៤-ត្រូវខិតខំលប់បំបាត់គ្រឿងញៀន មុខសញ្ញាចោរលួច  ចោរឆក់  និងក្មេងទំនើង ដោយាក់វេនគ្នាប្រចាំការនិងចុះល្បាតក្នុងមូលដ្ឋានជាប្រចាំ ។ 

    នៅចុងបញ្ចប់នៃពិធីនេះដែរ លោកអភិបាលខណ្ឌបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅត្រូវនាំកូនចៅដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត ចំណែកអ្នកដែលចុះឈ្មោះហើយត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ ហើយសូមបងប្អូនត្រៀមខ្លួនទៅបោះឆ្នោតជូនគណបក្សណាដែលរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជ សាសន៍  ស្វែងរកសន្តិភាពជូនប្រទេសជាតិ  និងស្វះស្វែងរកវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេស គឺមានតែគណបក្សប្រជាជនតែមួយប៉ុណ្ណោះ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ធ្វើអោយប្រទេសជាតិមានរីកចម្រើនទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ សូមកុំជឿតាមការឃោសនាញុះញុងបំផុសបំផុលពីសំណាក់ក្រុមបក្ខប្រឆាំងក្រៅច្បាប់ អាចនិយាយបានថាជាពួកឧទ្ទាម ក្នុងចេតនាអាក្រក់បង្កអសន្តិសុខសង្គម ។  យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពសង្គម ការពារសន្តិភាព ដើម្បីជំរុញអោយប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ។  ដោយសាតែមានសន្តិភាពនេះហើយទើបប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ  និង អាណាចក្រ ។  ចាប់ពីពេលនេះតទៅសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាសន្តិភាព  ការពារសន្តិភាព  និងអរគុណសន្តិភាព  ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនថែមទៀត ។

     អំណោយចែកជូនប្រជាពលរដ្ឋនៅពេលនេះក្នុង១គ្រួសារទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម,មី ១កេស , ប្រេងឆា១ដប ទឹកស៊ីអ៊ីវ១យួរ៕ 

ដោយ ៖ សណ្តោស


ចែករំលែក៖