ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការបំផុត និងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលបានបន្ត ប្រមាថយ៉ាងធ្ងន់ធ្ងរម្ដងហើយម្តងទៀតដល់ព្រះចេស្តា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ យើងខ្ញុំ ទាំងអស់គ្នាសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការបំផុត និងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលបានបន្ត ប្រមាថយ៉ាងធ្ងន់ធ្ងរម្ដងហើយម្តងទៀតដល់ព្រះចេស្តា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរ ថា «ក្បត់ជាតិ» និង «គា្មនមនសិការស្នេហាជាតិ» ។

ការប្រើប្រាស់សម្ដីអសុរសមកលើអង្គព្រះមហាក្សត្រ របស់ទណ្ឌិត សម រង្ស៊ី បានបង្ហាញឱ្យឃើញសារជាថ្មី ម្តងទៀត អំពីសារជាតិ ជាជនក្បត់ជាតិ ៣ ជំនាន់ដែលហ៊ានពោលពាក្យប្រមាថយ៉ាងគឃ្លីន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ព្រះកិត្តិនាមរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរបនាថ នរោត្តម សីហមុនី ដែលកំពុងគង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរ គ្រប់មជ្ឈដ្ឋាន និងកំពុងបំពេញព្រះរាជតួនាទីដ៏ឧត្ដុង្គឧត្តមជាទីបំផុត ក្នុងឋានៈទង់ ជា ព្រះប្រមុខរដ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងជានិមិត្តរូប នៃឯកភាពជាតិ និងបូរណភាពទឹកដី នៃមាតុភូមិកម្ពុជា ហើយ ក៏ជាការបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា៧ នៃរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេស ដែលនេះ គឺជាសារជាតិដ៏ពិសពុល ប្រកបដោយភាពទុច្ចរិតរបស់ជនក្បត់ជាតិ ៣ ជំនាន់ ដែលមិនអាចលើកលែងបានឡើយ ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវជាថ្មីម្ដងទៀតដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាត់ វិធានការច្បាប់ ចំពោះទង្វើរបស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថលើអង្គព្រះមហាក្សត្រ ឱ្យបានម៉ឺងម៉ាត់ និងធ្ងន់ធ្ងរ ជាទីបំផុត ព្រោះទង្វើនេះគឺពិតជាមិនអាចអត់អោន នឹងទទួលយកបានឡើយ ពីសំណាក់ប្រជារាស្ត្រខ្មែរគ្រប់មជ្ឈដ្ឋាន ។

ជាថ្មីម្ដងទៀត ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានី ភ្នំពេញ យើងខ្ញុំទាំងអស់គ្នាសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និង បក្ខពួក ដែលបានធ្វើការប្រមាថលើព្រះចេស្ដាអង្គព្រះមហាក្សត្រ និងសូមយកឱកាសនេះប្ដេជ្ញាបន្តគោរពដង្ហែតាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរ “៕

ដោយ : សិលា


ចែករំលែក៖