ខេត្តកណ្តាល ៖ សេចក្តីថ្លែងការណ៍ ថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត
១. ក្នុងនាមស្នងការ និងតាងនាមគណៈស្នងការ រួមទាំងមន្ត្រីនគរបាលក្រោមឱវាទទាំងអស់ នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ «ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី» ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងបំផុតចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្ត្រខ្មែរ ជនក្បត់ជាតិតជំនាន់រូបនេះ បានហៅព្រះមហាក្សត្រជាទីគោរពសក្ការៈចំៗ ព្រះនាមយ៉ាងដាច់សាច់ និង បាននិយាយពេញៗមាត់ថា “ស្ដេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច»។
ទណ្ឌិតក្បត់ជាតិរូបនេះ ថែមទាំងបានចោទព្រះមហាក្សត្រថា ជាជនក្បត់ជាតិ ដែលបានឡាយព្រះហស្ថ លេខាកាត់ទឹកដីឲ្យបរទេសថែមទៀតផង។
២. ក្នុងនាមកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទូលព្រះបង្គំយើងខ្ញុំពិតជា មិនអាចទទួលយកបានជាដាច់ខាតចំពោះការប្រមាថម្ដងហើយម្ដងទៀតរបស់ជនក្បត់ជាតិរូបនេះទៅលើអង្គ ព្រះមហាក្សត្រ។
៣. ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សូមថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះ «ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី» ដែលថ្លើមធំពាសមេឃ ហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ។
៤. ការប្រមាថដោយចោទប្រកាន់អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា ក្បត់ជាតិ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែល មិនអាចអត់ឱនឲ្យបានជាដាច់ខាត។
៥. ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នឹងមានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតទៅលើជនក្បត់ ជាតិ៣ជំនាន់ និងទណ្ឌិតរត់ចោលស្រុករូបនេះ ព្រមទាំងបក្ខពួកដែលបានចូលរួមចំណែកគាំទ្រការប្រមាថ អង្គព្រះមហាក្សត្រ ដោយគ្មានការលើកលែងឡើយ។
៦. ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងមន្ត្រីនគរបាលក្រោមឱវាទទាំងអស់ សូមប្រកាសជាឱឡារិក គាំទ្រគោរព និងដង្ហែតាមអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្ត ពីព្រោះព្រះអង្គគឺជា ឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំដែលជាប្រជានុរាស្ត្រខ្មែរ។
៧. ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ ដែលប្រកាសដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនូវមនោគមន៍ វិជ្ជានៃនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ ៣ជំនាន់ ឲ្យអស់ពីកម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ ៕
ដោយ : សិលា