ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣០​នាក់​ នៃលទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៣​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៤​ ខែតុលា​

ចែករំលែក៖

  ​ភ្នំពេញ​៖​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៣០​នាក់​(​ស្រី​៣​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៣​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២២​ ។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃទី២៤​ ខែតុលា​នេះ។ 

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣០​នាក់​ រួម​មាន​៖​ជួញដូរ​ ៥​ករណី​ ឃាត់​មនុស្ស​​ ៨​នាក់​(​ស្រី​ ១​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ៤​ករណី​ ឃាត់​មនុស្ស​​ ៦​នាក់​ ,ប្រើប្រាស់​ ៤​ករណី​ ឃាត់​មនុស្ស​​ ១៦​នាក់​(​ស្រី​ ២​នាក់​)​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៤​ ខែតុលា​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​(ម៉ាទឹកកក​Ice)​ ស្មេីនិង​​ ១៤៨,៤៩​ក្រាម​ និង​៣​កញ្ចប់​តូច​ ។​​កេ​តា​មីន​(Ke)​ ស្មេីនិង​ ៦៣,២២​ក្រាម​។​ អ៊ិ​ច​ស្តា​ស៊ី​(mdma)​ ស្មេីនិង​​ ៩១៤,៩៧​ក្រាម​ ។​ ​នី​មេតា​ហ្សា​ប៉ា​ម​(N-zapam)​ ស្មេីនិង​​ ១៩,៦០​ ។​

​ក្នុងប្រតិបត្តិការនោះ​ ជាលទ្ធផល​ខាងលើ​ ៦​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​នគរបាល​ ៖​ ៦​អង្គភាព​ 

១​ /​ មន្ទីរ​៖​ ជួញដូរ​ ៥​ករណី​ ឃាត់​ ៨​នាក់​ ប្រើប្រាស់​ ៣​ករណី​ ១៣​នាក់​ ស្រី​ ៣​នាក់​ ចាប់​យក​Ice​ ១២៨,៣១​ក្រាម​,​ Ke​ ៦៣,២២​ក្រាម​,​ MDMA​ ៩១៤,៩៧​ក្រាម​ និង​N-zapam​ ១៩,៦០​ក្រាម​។​ 

២​ /​ បន្ទាយ​មាន​ជ័យ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ២០,១៨​ក្រាម​។​ 

៣​ /​ កំពង់ចាម​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​ 

៤​ /​ កណ្តាល​៖​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​។​ 

៥​ /​ ព្រៃវែង​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៣​នាក់​។​ 

៦​ /​ ត្បូងឃ្មុំ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​ ៕​

ដោយ​៖សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖