ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនជាតិចិន​តៃវ៉ាន់​ ០២នាក់​ និងដកហូតកាំភ្លេីង​ខ្លី​ចំនួន ០២​ដើម​ ក្រោយ​មាន​ករណី ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ នៅ​ក្រុង​ព្រះសីហនុ​

ចែករំលែក៖

ខេត្ត​ព្រះ​សីហ​នុ៖ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានឃាត់ខ្លួនបុរស​ជនជាតិចិន​តៃវ៉ាន់​ ០២នាក់​ ព្រមទាំង​ដកហូតកាំភ្លេីង​ខ្លី​ចំនួន ០២​ដើម​ ក្រោយ​មាន​ករណី ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ នៅ​ក្រុង​ព្រះសីហនុ​។ 

យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ក្នុងប្រតិបត្តិការ​ខាងលេីនេះ​ បានកេីតឡេីង​កាលពីថ្ងៃ​ចន្ទ ទី​២៤ ខែតុលាម្សិលមិញនេះ​ នៅ​ក្បែរ​អគារ​ក្រុមហ៊ុន​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ។

ប្រភពដដែលបន្តថា​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា​ មាន​ករណី ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់នោះ​ ​ភ្លាមៗ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ប្រេីរយៈពេល​ជាង​២​ម៉ោង​ បាន​ធ្វើការ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ ភេទ​ប្រុស ជា​ជនជាតិ​ចិនតៃវ៉ាន់ និង​ដកហូត​បាន​វត្ថុ​តាង​ដូច​ខាងក្រោម ៖

អាវុធ​ខ្លី​ចំនួន ០២​ដើម ៖

១-​ម៉ាក Glock 43 ពណ៌​ខ្មៅ លេខៈ BTMB677 ,​បង់​២ គ្មាន​គ្រាប់

២-​ម៉ាក Glock 19 ពណ៌​ប្រផេះ លេខៈ AFPC642 ,​បង់​២ មាន ១២​គ្រាប់ (9mm)

-​គ្រាប់កាំភ្លើង​ប្រភេទ 9mm ចំនួន ២៩​គ្រាប់

-​ខ្នោះដៃ ០២​គូរ

-​ម្សៅ​ក្រាម ០៣​កញ្ចប់​តូច (​សង្ស័យ​ជា​សារធាតុ​ញៀន​)

-​ជញ្ជីង​ថ្លឹង ០១​គ្រឿង

-​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន ។

បច្ចុប្បន្នជនសង្ស័យ​ នៅព្រឹកថ្ងៃអង្គារទី​២៥​ ខែតុលា​ ឆ្នាំ​២០២២​ កម្លាំង​ការិយាល័យ​នគរបាល​ព្រ​ហ​ហ្ម​ទណ្ឌ​កម្រិត​ស្រាល កំពុង​បន្ត​នីតិវិធីសាកសួរ​អនុវត្ត​តាម​ច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖