ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃមួយអង្គនិមន្តបិណ្ឌបាត្រតាមផ្លូវខ្យល់គរដួលត្រូវបានអភិបាលរងស្រុកម៉ាឡៃលោកសុខ ពេញណន ជួយសង្រោះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃមួយអង្គក្នុងចំណោមព្រះសង្ឃពីរអង្គពេលកំពុងនិមន្តបិណ្ឌបាត្រស្រាប់តែខ្យល់គរដួលសន្លប់នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នេះនៅតាមបណ្ដោយផ្លូវជាតិលេខ៥៩ ត្រង់ចំណុចគីឡូម៉ែត្រលេខ២៧ឋិតក្នុងភូមិអូរសំព័រ ស្រុកម៉ាឡៃ។

   អភិបាលរងស្រុកម៉ាឡៃលោកសុខ ពេញណន បានមានប្រសាសន៍ថាព្រះសង្ឃព្រះនាម យ៉ាន់ វ៉ាន់ ព្រះជន្ម១៧ឆ្នាំ គង់នៅវត្តអូរសំព័រ និងជាកូនកំព្រា ។  លោកបញ្ជាក់ថា ក្នុងអំឡុងពេលខ្ញុំបាទកំពុងធ្វើដំណើរបំពេញភារកិច្ចប្រចាំថ្ងៃ គាប់ជួនខ្ញុំបាទបានប្រទះឃើញព្រះសង្ឃ១អង្គ ក្នុងចំណោមព្រះសង្ឃ២អង្គដែលកំពុងនិមន្តបិណ្ឌបាត្រតាមដងផ្លូវជាតិលេខ៥៩ នៅចំណុចគីឡូម៉ែត្រលេខ២៧ បានខ្យល់គរដួលបោកទៅនឹងផ្លូវកៅស៊ូសន្លប់បាត់ស្មារតីឈឹង ត្រជាក់ចុងដៃ ចុងជើង ។ 

ខណៈពេលនោះ ខ្ញុំបាទរួមជាមួយលោក អ៊ុក សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុកនិងបងប្អូនប្រជាពលរដ្ឋបានជួយសង្គ្រោះព្រះអង្គជាបឋម បន្ទាប់មកខ្ញុំបាទនាំយកព្រះអង្គទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព ។

បើតាមការលើកឡើងរបស់អ្នកស្រុកថាព្រះអង្គគង់នៅវត្តអូរសំព័រ និងជាកូនកំព្រា។ 

ក្នុងនោះលោកអភិបាលរងរួបនោះសួមបួងសួងប្រគេនពរដល់ព្រះតេជគុណ សូមមានសុខភាពល្អ ឆាប់ជាសះស្បើយពីជំងឺ៕

  ដោយ ៖ វណ្ណា


ចែករំលែក៖