ប្រទេសក្នុងតំបន់អឺរ៉ុបចំនួន៦ បានបង្កើនការនាំទំនិញទៅកាន់រុស្ស៊ី ច្រើនជាងឆ្នាំមុនៗ ក្នុងនោះមានប្រទេសស្លូវ៉ាគី និងក្រូអាត ឈរកំពូលតារាងក្នុងចំណោមប្រទេសនាំទំនិញទៅរុស្ស៊ី។
សារព័ត៌មាន Sputnik បានដកស្រង់សម្តីអ្នកឯកទេសវិភាគ ដែលបានប្រកាសថា ការនាំទំនិញពីប្រទេសក្រូអាតទៅកាន់រុស្ស៊ី មានតម្លៃដល់ទៅ ១៨,៤លានអឺរ៉ូ ក្នុងពេលមួយខែ និងប្រទេសស្លូវ៉ាគី មានដល់ទៅ៩៨លានអឺរ៉ូ ខ្ពស់ជាងដំណាក់កាលដូចគ្នាក្នុងឆ្នាំមុនដល់ទៅ ៥៦%។ ក្រៅពីនេះប្រទេស Estonia (16%), Bulgaria (10%), អូទ្រីស (5%) និង Latvia (1%)។
ចំណែកប្រទេសអឺរ៉ុបផ្សេងទៀតបានកាត់បន្ថយការនាំទំនិញទៅកាន់ប្រទេសរុស្ស៊ី ក្នុងនោះមាន Cyprus ឈប់នាំទំនិញដល់ទៅ៩៩% ។ បន្ទាប់មកគឺប្រទេស Luxembourg (-82%), បារាំង (-76%), ស៊ុយអែត (-75%) និងសាធារណរដ្ឋឆេក (-70%)។
ជាមួយគ្នានេះដែរ ក៏មាន ១៦ប្រទេសក្នុងតំបន់អឺរ៉ុបបង្កើនការនាំចូលទំនិញពីរុស្ស៊ីផងដែរ ក្នុងនោះមានប្រទេស Slovenia នាំចូលទំនិញពីរុស្ស៊ីកើនឡើង៦ដង, ប្រទេស Cyprus កើនឡើង៣,៤ដង, ប្រទេសឆេក កើនឡើង៣,១ដង, ក្រិចកើនឡើង ៣ដង និងអុីតាលីកើនឡើង ២,២ដង …។
ការបង្កើនការនាំចេញនិងនាំចូលទំនិញពីរុស្ស៊ីគឺឱ្យបានមុនពេលការដាក់ទណ្ឌកម្មរុស្ស៊ីចូលជាធរមាននៅថ្ងៃទី ៥ខែធ្នូ២០២២ខាងមុខ៕ ដោយ៖ ធីរីណា
រូបថត ៖ Sputnik