ខេត្តស្ទឹងត្រែង ៖ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ព្រះសង្ឃ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្ត ស្ទឹងត្រែង សូមធ្វើការថ្កោលទោសចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរ លើព្រះចេស្តា “ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរទូទាំងប្រទេស ក្នុងវីដេអូឃ្លីបនាពេលថ្មីៗនេះ ជនក្បត់ ជាតិ សម សង្ស៊ី បានចោទប្រកាន់ថា “…ព្រះមហាក្សត្រ ក្បត់ជាតិ…» ពិសេស គឺបាននិយាយថា «ស្ដេចស្រុក ខ្មែរគ្មានមនសិការជាតិ សូម្បីតែបន្តិច… បន្ទាប់ពី ហ៊ុន សែន ស្ដេចស្រុកខ្មែរក្បត់ជាតិ…» ហើយថែមទាំងបាន ចោទប្រកាន់ ព្រះមហាក្សត្រ ថា «ជាជនក្បត់ជាតិ»។ ដែលនេះគឺជាសម្ដីដ៏អាក្រក់ជួជាតិ ហើយជាពាក្យសម្តី ដែលប្រជារាស្ត្រខ្មែរគ្រប់ទិសទី នៅទូទាំងប្រទេស និងក្រៅប្រទេសមិនអាចទទួលយកបាន ហើយដែលមិន អាចអត់ឱនឱ្យបានជាដាច់ខាត។
ក្នុងនាមជាប្រជារាស្ត្រខ្មែរ យើងខ្ញុំទាំងអស់គ្នាពិតជាមិនអាចទទួលយកបានជាដាច់ខាតចំពោះការ ប្រមាថដ៏ធ្ងន់ធ្ងរម្ដងហើយម្ដងទៀត របស់ជនក្បត់ជាតិ សម រង្ស៊ី មកលើព្រះមហាក្សត្រ និងសូមធ្វើការអំពាវ នាវដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ឱ្យបានម៉ឹងម៉ាត់បំផុត លើជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានរួមចំណែកក្នុងការប្រមាថដល់អង្គព្រះមហាក្សត្រ ដោយពុំអាចលើកលែងឱ្យបានឡើយ។
យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញាចិត្ត និងប្រកាសជាឱឡារិក គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នាជាប្រជានុរាស្ត្រខ្មែរជានិច្ចនិរន្ត តរៀងទៅ។
យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រដោយសេចក្តីគោរពយ៉ាងពេញទំហឹង ដ៏ស្មោះស្ម័គ្របំផុតចំពោះ យុទ្ធនាការដែលបានប្រកាសដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោលនយោបាយជ្រុលនិយម របស់ជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ឱ្យ អស់ពីកម្ពុជា ដើម្បីថែរក្សា ការពារសន្តិភាព ស្ថិរភាពសង្គមជាតិ និងសុខដុមរមនារបស់ប្រជាជនកម្ពុជា ៕
ដោយ : សិលា