ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី៖ គណៈរដ្ឋមន្ត្រីថ្មីនឹង”រួមបញ្ចូលមនុស្សដែលមានទេពកោសល្យទាំងអស់”

ចែករំលែក៖

នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស លោក Rishi Sunak បាននិយាយទៅកាន់គណបក្សអភិរក្សនិយមថាពួកគេត្រូវតែ “រួបរួមសាមគ្គី ឬស្លាប់” មុនពេលគាត់ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសនៅថ្ងៃទី២៥ខែតុលា ។
អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេសបានស្បថថា «នឹងនាំមកនូវស្ថិរភាពនិងការរួបរួម»ដល់ប្រទេសជាតិ ក្នុងពេលដែលលោកថ្លែងសុន្ទរកថាលើកដំបូងទៅកាន់មហាជន ក្រោយជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីជំនួសលោកស្រី Liz Truss ។
លោក Sunak អាយុ៤២ឆ្នាំ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណបក្សអភិរក្សនិយមថ្មី ជួយឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសមានដើមកំណើតអាស៊ី និងជាប្រមុខដឹកនាំវ័យក្មេងបំផុត មិនធ្លាប់មានរយៈពេល២០០ឆ្នាំកន្លងមក។
កាលពីយប់ថ្ងៃទី២៥ខែតុលា លោក Sunak និងទីប្រឹក្សារបស់លោកបានខិតខំបង្កើតគណៈរដ្ឋមន្ត្រីថ្មី ដោយបានស្នើដល់បណ្តាគណបក្ស អ្នកនយោបាយឆ្នើមៗ ចូលរួមនៅក្នុងការដឹកនាំធ្វើឱ្យប្រទេសជាតិកាន់តែល្អប្រសើរ។ អតីតរដ្ឋមន្ត្រីជាច្រើនដែលចូលនិវត្តន៍ក៏បានស្នើឱ្យវិលត្រឡប់មកធ្វើការជាមួយគ្នាដើម្បីដឹកនាំប្រទេសជាតិផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ PA

រូប​ថត​ :​ REUTERS​


ចែករំលែក៖