ក្រុមក្នុងពូលជាមួយ Barcelona គឺក្រុម Inter Milan បានធានាកៅអីរបស់ខ្លួនក្នុងវគ្គចែកពូល Champions League ហើយបានទម្លាក់ Barcelona ទៅលេង Europa League ជាមួយនឹងជ័យជម្នះលើក្រុម Viktoria Plzen ។
ជោគវាសនារបស់ក្រុម Barcelona ត្រូវបានផ្សាភ្ជាប់រួចហើយ មុនពេលក្រុមរបស់លោក Xavi បានចាញ់ក្រុម Bayern Munich ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Nou Camp កាលពីរាត្រីថ្ងៃពុធ។
កីឡាករបម្រុង Romelu Lukaku បានត្រឡប់មកវិញពីរបួសជាមួយនឹងការស៊ុតបញ្ចូលទីចុងម៉ោង ខណៈដែល Inter Milan បានជួយសម្រួលដល់ការឈ្នះដែលបានបញ្ជូនពួកគេទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។
កីឡាករ Edin Dzeko រកបាន២គ្រាប់បន្ទាប់ពីការរកបានគ្រាប់បាល់បើកឆាករបស់ Henrikh Mkhitaryan ក្នុងជ័យជម្នះ ៤-០។
លទ្ធផលនេះមានន័យថា Barcelona ត្រូវបានធានាថានឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ និងប្រកួតប្រជែងក្នុងការប្រកួតកម្រិតទីពីររបស់ទ្វីបអឺរ៉ុបសម្រាប់រដូវកាលទីពីរជាប់ៗគ្នា។
ក្រុមយក្សរបស់អេស្ប៉ាញមួយនេះមិនអាចធ្វើឱ្យប្រសើរឡើងនូវអារម្មណ៍ក្នុងចំណោមការគាំទ្រក្នុងផ្ទះក្នុងការប្រកួតក្នុងក្រុមចុងក្រោយរបស់ពួកគេ ខណៈដែលគ្រាប់បាល់ក្នុងតង់ទីមួយរបស់ Sadio Mane និង Eric Maxim Choupo-Moting បានធ្វើឱ្យ Bayern បន្តដំណើរទៅមុខដើម្បីរក្សាកំណត់ត្រាដ៏ល្អឥតខ្ចោះរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)