ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធ​ផលនៃកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែតុលាម្សិលមិញនេះ​

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​សុខាភិបាល​កម្ពុជា​ កាលពី​យប់​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២២​ បានបង្ហាញពីកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ 

ជាក់ស្ដែង​អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៦ ខែតុលានេះ​ មានដូចខាងក្រោម​៖

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៧៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ 

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,១២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។ 

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,២២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។ 

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៩,៨៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។ 

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៨,០៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។ 

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,០៩%៕

ដោយ​៖សហការី​


ចែករំលែក៖