ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ កម្លាំងកងអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជូនខ្លួនជនត្រូវចោទឈ្មោះ សោម សមសក្តិ មកសាលាដំបូងខេត្តកំពង់ចាមហើយ ។ ចំពោះនីតិវីធីបន្តយ៉ាងណានោះមិនទាន់នៅឡើយនោះទេ។
សូមបញ្ជាក់ថា៖ ទីបំផុតជនជាប់ចោទឈ្មោះ សោម សមសក្តិ ដែលជាជនដៃដល់ក្នុងសំណុំរឿង ជេរប្រមាថជាសាធារណ: ប្រើអំពើហិង្សាដោយចេតនា និងប៉ុនប៉ងមនុស្សឃាត ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់វាយខ្នោះបានហើយ ។
ជនជាប់ចោទ ដែលត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថចាប់វាយខ្នោះ មានឈ្មោះសោម សមសក្តិ មានតួនាទីជានាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប និងជាជនជាប់ចោទ ក្នុងសំណុំរឿងជេរប្រមាថជាសាធារណ: ប្រើអំហិង្សាដោយចេតនា និងបប៉ុនប៉ងមនុស្សឃាត។
ប្រភពច្បាស់ការណ៍ពីសមត្ថកិច្ចក្នុងហេតុការណ៍ បានបង្ហើបអោយដឹងថា ការចាប់ខ្លួនជនជាប់ចោទរូបនេះ ធ្វើឡើងនៅម៉ោង ជាង១១ថ្ងៃត្រង់ ថ្ងៃទី២៦ខែតុលាឆ្នាំ ២០២២ នៅទីក្រុងភ្នំពេញ គ្រាដែលជននេះកំពុងរត់ គេចខ្លួនចេញពីខេត្តសៀមរាបទៅសម្ងំនៅទីនោះ។
ទោះបីយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតអំពីនិតិវិធីបន្តនោះទេ ប៉ុន្តែសមត្ថកិច្ចក្នុង ហេតុការណ៍ បានបង្ហើបអោយដឹងថា ជនជាប់ចោទឈ្មោះ សោម សមសក្តិ ដែលបានចាប់ខ្លួន នឹងត្រូវបញ្ជូនទៅបន្តនិតិវិធី នៅឯខេត្តកំពង់ចាម។
ប្រភពពីកម្លាំងសមត្ថកិច្ចឲ្យដឹងថា ការចាប់ខ្លួននេះ បានធ្វើឡើង បន្ទាប់ពីជនដ៏មានឥទ្ធិពលនៅខេត្តសៀមរាប ម្នាក់នេះ ខកខានមិនបានចូលបំភ្លឺនៅសាលាដំបូងខេត្ត សៀមរាប ទាំងតំណាក់កាលអយ្យការ និងតំណាក់កាលចៅក្រមស៊ើបសួរ ពាក់ព័ន្ធនឹងបណ្តឹងរបស់លោកស្រី ផាត់ សុជឿន ដែលប្តឹងពីបទជេរប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្ស ឃាត ប្រព្រឹត្តនៅផ្សារទំនើបអាស៊ី ក្រុងសៀមរាប កាលពីយប់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២។
ប្រភពបន្តថា ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីពីដើមបណ្តឹងរដ្ឋប្បវេណី លោកស្រី ផាត់ សុជឿន ដាក់ពាក្យផ្ទេរសមត្ថកិច្ចពីសាលាដំបូងខេត្តសៀមរាប មកតុលាការខេត្តកំពង់ចាម ។
សូមបញ្ជាក់ថា ជាប់ចោទឈ្មោះសោម សមសក្ត នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវលោក ស្រីផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទ ជេរ ប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយ ចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថ យន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី ក្នុងខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២២៕
ដោយ ៖ វណ្ណៈ