បណ្តាញសង្គម Google, Temasek និង Bain & Company ទើបតែបានប្រកាសពីរបាយការណ៍សេដ្ឋកិច្ចនៅតំបន់អាស៊ាន លើកទី៧ ក្រោមប្រធានបទ «ឆ្លងផុតរលកធំ ឈានទៅដល់សមុទ្រនៃឱកាស» ដែលបានធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចនៅ៦ប្រទេសក្នុងតំបន់អាស៊ាន ដែលមានសេដ្ឋកិច្ចរីកចំរើនជាង គឹ មានដូចជា Indonesia, Malaysia, Philippines, Singapore, ថៃនិង វៀតណាម ។
របាយការណ៍នៅក្នុងឆ្នាំនេះបង្ហាញឲ្យឃើញថាសេដ្ឋកិច្ចឌីជីថលរបស់វៀតណាម មានល្បឿនកើនឡើងខ្ពស់ជាងគេបំផុតក្នុងតំបន់ អាស៊ីអាគ្នេយ៍ ដោយមានតម្លៃទំនិញសរុប(GMV) កើនឡើងដល់ទៅ ២៨% គឺពី១៨ពាន់លានដុល្លារក្នុងឆ្នាំ២០២១ កើនឡើងដល់ទៅ២៣ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២នេះ។ លទ្ធផលទាំងនោះគឺដោយសារតែកំណើរពាណិជ្ជកម្មឌីជីថលវៀតណាមកើនឡើង២៦% បើប្រៀបធៀបនឹងឆ្នាំមុន។
បន្ទាប់ពីជំងឺរាតត្បាតនេះ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័សឆ្ពោះទៅរក “ភាពធម្មតាថ្មី” ដើម្បីរក្សា និងបន្តអភិវឌ្ឍ។ វិស័យពាណិជ្ជកម្មបានក្លាយទៅជាក្បាលម៉ាស៊ីនក្នុងកំណើនសេដ្ឋកិច្ចនោះ ។
វិស័យពាណិជ្ជកម្ម ឌីជីថល ក្លាយជាក្បាលម៉ាស៊ីន ក្នុងកំណើនសេដ្ឋកិច្ចវៀតណាម ដោយក្នុងនោះមាន ៩០% អ្នកប្រើប្រាស់ពាណិជ្ជកម្មឌីជីថល ហើយនឹងបន្តកើនឡើងក្នុងរយៈពេល១២ខែខាងមុខទៀត ។ ភាគច្រើនអ្នកប្រើប្រាស់ផ្តោតទៅលើសេវា អាហារ មាន៦០% និង ទិញគ្រឿងទេស ៥៤% គឺបានទិញទំនិញតាមអនឡាញ ៕ ដោយ៖ ធីរីណា
រូបថត ៖ Cand.com.vn