ខេត្តកំពង់ចាម ៖ ញត្តិថ្កោលទោស ចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះមហាក្សត្រខ្មែរ
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ចាម និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ ខ្ញុំបាទ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះ ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជា រដ្ឋបុរសស្នេហាជាតិ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្ត្រខ្មែរ។
យើងខ្ញុំ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ ប្រជារាស្ត្រខ្មែរ។ ជនក្បត់ជាតិ ៣ជំនាន់រូបនេះ បាននិយាយប្រមាថព្រះអង្គពេញៗមាត់ថា «ស្ដេចស្រុកខ្មែរ គ្មានមនសិការជាតិសូម្បីតែបន្តិច» និង «ក្បត់ជាតិ»។ ពាក្យពេចន៍ និងទង្វើប្រមាថយ៉ាងធ្ងន់ធ្ងររបស់ជន ក្បត់ជាតិរូបនេះ មិនត្រឹមតែប្រមាថព្រះចេស្ដានៃអង្គព្រះមហាក្សត្រនោះទេ ថែមទាំងជាការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំពិតជាមិនអាចទទួលយក បានជាដាច់ខាត និងសូមថ្កោលទោសយ៉ាងដាច់អហង្កការជាទីបំផុតចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលហ៊ានប្រមាថ ដល់ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ។
យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំង ខេត្តកំពង់ចាម សូមប្រកាសជាឱឡារិក គាំទ្រ គោរព និងដង្ហែតាម អង្គព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ជានិច្ចពីព្រោះព្រះអង្គ គឺជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតនៃយើងខ្ញុំដែលជាប្រជានុរាស្ត្រខ្មែរ។
យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការច្បាប់ឱ្យ បានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិ៣ជំនាន់ និងព្រមទាំងបក្សពួក ដែលបានចូលរួមចំណែកគាំទ្រ ចំពោះការប្រមាថអង្គព្រះមហាក្សត្រដោយមិនអាចលើកលែងបានឡើយ និងសូមប្រកាសគាំទ្រយ៉ាងពេញ ទំហឹងចំពោះយុទ្ធនាការដែលប្រកាសដោយ សម្តេចតេជោ ប៊ុន សែន ក្នុងការកម្ចាត់ចោលនយោបាយ ជ្រុលនិយមរបស់ជនក្បត់ជាតិ ៣ជំនាន់ ឱ្យអស់ពីកម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងសេចក្តី សុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ៕
ដោយ ៖ សិលា