ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងប៉ៃលិនបញ្ជូនជនសង្ស័យបង្ករបួសស្នាមទៅលើប្រជាការពារ និងម្នាក់ទៀតវាយសន្លប់ ដាក់ពន្ធនាគារតាមដីកាបង្គាប់ឱ្យឃុំខ្លួន

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២២ វេលាម៉ោង ១១និង២០នាទី កម្លាំងផែន​នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាល​ក្រុងប៉ៃលិន បាន បញ្ជូនជន​សង្ស័យម្នាក់ មានឈ្មោះ​ យ៉ាន់ វិរៈ ភេទប្រុស​​ អាយុ៤៩ឆ្នាំ ​មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិ​​​ប៉ាហុីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ​ទៅ​កាន់​ពន្ធនាគារ​ខេត្តប៉ៃលិន​ តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៥៦៦​ព្រ/ទ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

 លោក ប៊ិន សក្តា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្ត​ ទៅលើប្រជាការពារភូមិម្នាក់បាក់ដៃ,ហើមក្បាលនិងបុរសម្នាក់ទៀតជនបង្កវាយសន្លប់នៅ​ភូមិប៉ាហុីជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖