ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគាំទ្រក្រុម PSV ត្រូវបានហាមឃាត់សម្រាប់ការប្រកួតនៅលីគកំពូលអឺរ៉ុបបន្ទាប់

ចែករំលែក៖

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានប្រកាសថា ក្រុម PSV Eindhoven របស់លីគកំពូលហុល្លង់ត្រូវបានបញ្ជាឱ្យលេងការប្រកួតនៅអឺរ៉ុបបន្ទាប់របស់ពួកគេដោយគ្មានអ្នកគាំទ្រ បន្ទាប់ពីបញ្ហាហ្វូងមនុស្សបានចលាចលធ្វើឱ្យក្រុមនេះបរាជ័យក្នុងក្របខ័ណ្ឌ Europa League របស់ពួកគេនៅលើទឹកដីក្រុម Arsenal កាលពីសប្តាហ៍មុន។

អ្នកគាំទ្រក្រុម PSV បានហែកពូកកៅអី និងដុតភ្លើង ដោយគប់ទៅអ្នកគាំទ្រក្រុម Arsenal អំឡុងពេលការប្រកួតនៅកីឡដ្ឋាន Emirates ក្នុងទីក្រុងឡុង ដែលបានបញ្ចប់ក្នុងជ័យជម្នះ សម្រាប់ក្រុមម្ចាស់ផ្ទះ។ ក្លិប PSV ក៏​ត្រូវ​បាន​ចេញ​ការ​ផាក​ពិន័យ៤០,០០០អឺរ៉ូ ឬជាង៤ម៉ឺនដុល្លារអាមេរិក

ការប្រកួតក្រៅដីបន្ទាប់របស់ក្រុម PSV ក្នុងការប្រកួតក្របខ័ណ្ឌអឺរ៉ុបនឹងប៉ះ Bodo/Glimt របស់ន័រវេសនៅថ្ងៃទី ខែវិច្ឆិកា។ UEFA បានបញ្ជាក់ថា PSV ត្រូវតែ “ទាក់ទងក្លិប Arsenal ក្នុងរយៈពេល៣០ថ្ងៃសម្រាប់ការដោះស្រាយការខូចខាតដែលបណ្តាលមកពីអ្នកគាំទ្ររបស់ខ្លួន ពោលគឺសម្រាប់កៅអីដែលខូចខាត“។

គួរបញ្ជាក់ថា ក្រុម PSV បានប្រកួតឈ្នះក្រុម Arsenal ២ទល់០ នៅកីឡដ្ឋាន Philips Stadion កាលពីរាត្រីថ្ងៃព្រហស្បតិ៍ក្នុងក្របខ័ណ្ឌ Europa League ដោយបច្ចុប្បន្ន Arsenal ឈរលេខ១ក្នុងពូល A មាន១២ពិន្ទុពីការប្រកួតលើក នាំមុខក្រុមលេខ២ របស់ក្រុមហូឡង់ពិន្ទុប៉ុណ្ណោះ

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖