ភ្នំពេញ ៖ ជនសង្ស័យដែលជា បក្ខពួកក្រុមចោរឆក់ ដែលរត់គេចខ្លួន ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ បន្តតាមប្រម៉ាញ់ ឃាត់ខ្លួនបានចំនួន២នាក់ បន្ថែមទៀត នៅម៉ោងប្រមាណ ជាង១១យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ០៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ឈ្មោះ ដួង តារ៉ាស័ក្ត អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) និង ឈ្មោះ លីសាហ្វីអី អាយុ១៨ឆាំ្ន សា្នក់នៅ ភូមិ១ សងា្កត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។ រីឯជនសង្ស័យ ចំនួន២នាក់ដែលសមត្ថកិច្ច ឃាត់ខ្លួនបានភ្លាមៗ ក្រោយពីធ្វើសកម្មភាព ឈ្មោះ លី អាល់រីហ្វីន អាយុ១៨ឆ្នាំមុរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់ច្រាំងចំរេះ១ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។ ទី២.ជនសង្ស័យឈ្មោះ ម៉ាន ហាហ្វីស៊ីន អាយុ២៣ឆាំ្ន សា្នក់នៅ ភូមិបឹងឈូក សងា្កត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ( មានសារធាតុញៀន )។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បន្ថែមថា ចំណែកជនរងគ្រោះឈ្មោះ HWA JEONG ភេទស្រី អាយុ៤០ឆាំ្ន មុខរបរនៅផ្ទះជនជាតិកូរ៉េ សា្នក់នៅខុនដូកាំកូស៊ីធី សង្កាត់ទួលសងែ្ក២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បញ្ជាក់ឲ្យដឹងទៀតថា នៅម៉ោងកើតហេតុជនរងគ្រោះបានជិះឡំប្រឺតា អង្គុយចុចទូរស័ព្ទស្រាប់តែមានជនសង្ស័យចំនួន០៤នាក់ជិះម៉ូតូចំនួន៣គ្រឿងបានធ្វើឆក់ទូរស័ព្ទពីជនរងគ្រោះបានសំរេច ហើយភ្លាមនោះត្រូវបានអ្នកបើកម៉ូតូឡំប្រឺតាកៀរម៉ូតូជនសង្ស័យដួលឃាត់បានជនសង្ស័យចំនួន២នាក់ ចំណែក២នាក់ទៀតជិះគេចខ្លួនបាត់ស្របពេលកំលាំងល្បាតឃើញជួយអន្តរាគមន៍នាំយកជនសង្ស័យរួមទាំងវត្ថុតាងមកកាន់ស្នាក់ការប៉ុស្តិ៍ទួលសង្កែ១ដើម្បីសួរនាំ។ សម្ភារៈដកហូតរួមមាន:ទូរស័ព្ទចំនួន១គ្រឿងម៉ាក IPhone 13 (ជារបស់ជនរងគ្រោះបានប្រគល់ជូនជនរងគ្រោះវិញ)។ ម៉ូតូហុងដា SCOOPY ពណ៌ខ្មៅស្លាកលេខភ្នំពេញ 1I-L.7474 (របស់ជនសង្ស័យឈ្មោះលី អាល់រីហ្វីន)។
លុះដល់ថ្ងៃទី២៧ខែតុលាឆ្នាំ២០២២វេលាម៉ោង២៣:០០នាទីកំលាំងជំនាញខណ្ឌបានធ្វើការស្រាវជ្រាវបក្ខពួកសេសសល់រហូតឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យ០២នាក់បន្ថែមទៀតមានឈ្មោះខាងលើនៅចំណុចផ្លូវលេខ០៥ក្រុម១៤ភូមិផ្សារតូចសង្កាត់ទួលសង្កែទី១មកកាន់អធិការដ្ឋានខណ្ឌឬស្សីកែវដើម្បីធ្វើការសួរនាំនិងចាត់ការតាមនីតិវិធី៕
ដោយ៖ ជីណា