កម្មករ Foxconn នៅទីក្រុង Zhengzhou ប្រទេសចិន កំពុងអំពាវនាវរកជំនួយពីប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីរោងចក្រត្រូវបានបិទទ្វារ និងអនុវត្តវិធានការត្រួតពិនិត្យ Covid-19 ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងថ្មីកាលពីសប្តាហ៍មុន។
ពលករនៅទីនោះបានចែករំលែកព័ត៌មានតាមសារ និងរូបភាពវីដេអូ ពីភាពចលាចល ក្នុងបណ្តាញសង្គម ដែលពេញនិយមនៅក្នុងប្រទេសចិន គឺ Weibo និង Douyin ក៏ដូចជាបណ្តាញកម្សាន្ត TikTok ។
ក្រុមហ៊ុន Foxconn ឬហៅថា ក្រុមហ៊ុន Hon Hai Technology Group បានបញ្ជាក់ពីភាពចលាចល ប៉ុន្តែមិនបានបញ្ជាក់ពីចំនួន កម្មករ ឆ្លងកូវីដ១៩នោះឡើយ ក្នុងរោងចក្រខាងលើ ។ ក្រុមហ៊ុនបានបញ្ជាក់ថា សកម្មភាពផលិតនៅតែបន្តដដែល។
ទន្ទឹមនឹងនេះ អាជ្ញាធរសុខាភិបាលខេត្ត Henan នៅថ្ងៃទី ២៧ ខែតុលា បានប្រកាសថា ខ្លួនបានកត់ត្រាករណីថ្មីចំនួន ២៥នាក់ ដែលក្នុងនោះមាន ២០នាក់មិនមានរោគសញ្ញា ដែលទាំងអស់នៅក្នុងខេត្ត Zhengzhou ។
ក្រុមហ៊ុន Foxconn មានពលករ ប្រមាណ៣សែននាក់ ដូច្នេះ ការបំពេញតម្រូវការសេដ្ឋកិច្ចពិតជារឿងសំខាន់ ដូច្នេះ គោលនយោបាយ “zero” Covid-19 គឺជាឧបសគ្គមិនតិចនោះឡើយ។ កម្មករទទួលបានការផ្តល់ជំនួយទឹកប្រាក់ ៥០ យន់ ប្រមាណ៧ដុល្លារអាមេរិក ក្នុងមួយថ្ងៃដើម្បីរក្សាសង្វាក់ផលិតឲ្យទាន់ពេលវេលា ៕ដោយ៖ ធីរីណា
រូបថត ៖ AFP
រូបថត ៖ Getty