ព័ត៌មានទាន់ហេតុការណ៍៖

រងរបួសមនុស្សប្រុសស្រី៨នាក់ករណី២កន្លែងផ្សេងគ្នាដោយសារគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៨នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នារវាងរថយន្តនិងម៉ូតូនៅក្រុងស្វាយរៀងនិងស្រុកស្វាយទាប។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាករណីទី១បានកើតឡើងកាលពីវេលាម៉ោង ១និង០៥ នាទីរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២  លើផ្លូវជាតិលេខ ០១ គីឡូម៉ែត្រ ១៣១/១៣២ ស្ថិតក្នុងភូមិ ស្វាយតឿ​ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀងមានម៉ូតូម៉ាក ហុងដាសេ​១២៥​ ពណ៌  ខ្មៅ​ ពាក់ស្លាកលេខ ស្វាយរៀង​ ១D ៩២៧៧ បើកបរដោយឈ្មោះ ភោគ សារ៉ាយ ភេទ ប្រុស អាយុ ៥២ ឆ្នាំ មុខរបរ យោធា​ រស់នៅភូមិ អង្គ​ស្វាយ ឃុំ ប្រសូត្រ ស្រុក​ ស្វាយទាប​ ខេត្ត ស្វាយរៀង​ដោយធ្វើដំណើរ ពីកើតទៅលិចដោយមិនប្រកាន់ស្ដាំក៏បុកជាមួយ ម៉ូតូម៉ាកហុងដា ZOOMER X ពណ៌ ខ្មៅ​ ពាក់ស្លាកលេខ ស្វាយរៀង​ ១K ៤០៥៨ បើកបរដោយឈ្មោះ សៀក បូណា ភេទ ប្រុស​ អាយុ ៤២ ឆ្នាំ មុខរបរ សន្តិសុខ​ រស់នៅភូមិ តារាងបាល់ សង្កាត់​ គយត្របែក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីលិចទៅកើត   អ្នករួមដំណើរ២នាក់មាន ឈ្មោះ អ៊ុង ពុធរស្មី ភេទ ប្រុស​ អាយុ ២៧ មុខរបរ សន្តិសុខ​ រស់នៅភូមិ ចុងព្រែក សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ឈ្មោះ អ៊ុង សូដានី ភេទ ស្រី អាយុ ០៦ មុខរបរ សិស្ស ក្នុងទិសដៅបញ្ច្រាសគ្នាពីកើតមកលិចពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា មូលហេតុ ដោយសារតែអ្នកបើកបរម៉ូតូម៉ាក្ស​ហុងដាសេ​១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១D ៩២៧៧ មិនប្រកាន់ស្តាំ​។

ករណីទី២ បានកើតឡើងកាលពីវេលាម៉ោង៤និង៥០ នាទីរសៀល ថ្ងៃទី២៨ខែតុលាឆ្នាំ២០២២ លើផ្លូវជាតិលេខ ០១ ចន្លោះបង្គោលគីឡូម៉ែត្រ១៤០និង១៤១ ស្ថិតក្នុងភូមិ លៀប ឃុំ កណ្ដៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង មានរថយន្ត ម៉ាក Lexus Rx៣៣០ មិនចាំស្លាកលេខដោយធ្វើដំណើរ ពីលិចទៅកើត ក៏បុកជាមួយ ម៉ូតូមួយគ្រឿង ម៉ាក ហុងដា C១២៥ ពណ៌ ខ្មៅ គ្មាន ស្លាកលេខ បើកបរដោយឈ្មោះ សូ ធាន ភេទប្រុសអាយុ ២៨ ឆ្នាំ មុខរបរកម្មកររោងចក្រ  អ្នករួមដំណើរ៣នាក់មានឈ្មោះ ខឹម  វាសនា ភេទស្រី ២៤ ឆ្នាំមុខបរកម្មកររោងចក្រ ឈ្មោះ ជឹម សាមី ភេទស្រី អាយុ ៤២ ឆ្នាំមុខរបរកម្មកររោងចក្រ និងឈ្មោះ ខា រក្សា ភេទ ស្រីអាយុ៥ឆ្នាំ អ្នកទាំង៤នាក់រស់នៅភូមិព្រៃតាយឹងឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ទិសដៅបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុអ្នករងរបួសទាំង៤នាក់ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ៕

ដោយ៖ សុថាន


ចែករំលែក៖