ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីចេញលក្ខខណ្ឌ ដើម្បីដំណើរការបណ្តាញអគ្គិសនីនៅអ៊ុយក្រែនឡើងវិញ

ចែករំលែក៖

អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev បានលើកឡើងថារដ្ឋាភិបាលទី្រក្រុងគៀវ បានទិញថាមពលពីប្រទេសស្លូវ៉ាគី នឹងធ្វើឲ្យតម្លៃថាមពលអគ្គិសនីកើនឡើងខ្ពស់ទ្វេរដង ទាំងនៅក្នុងតំបន់អឺរ៉ុប និង អ៊ុយក្រែន ។

សារព័ត៌មានTASS បានដកស្រង់សំដី លោក Dmitry Medvedev បានបញ្ជាក់ថា បណ្តាញអគ្គិសនីនៅអ៊ុយក្រែន នឹងដំណើរការឡើងវិញទាំងស្រុង ប្រសិនបើទីក្រុងគៀវ យល់ព្រមតាមសំណើររបស់ទីក្រុងមូស្គូ ក្នុងនោះមានលទ្ធផលនៃការបោះឆ្នោតប្រជាមតិនាពេលកន្លងមក នៅតំបន់ស្វ័យភាពអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាប្រជាជនអ៊ុយក្រែនប្រមាណជា ៤លាននាក់នៅទូទាំងប្រទេស កំពុងគ្មានអគ្គិសនី ប្រើប្រាស់ ដោយសារតែយុទ្ធនាការទម្លាក់គ្រាប់បែករបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២។
នៅក្នុងសុន្ទរកថាជាវីដេអូមួយកាលពីថ្ងៃសុក្រសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ប្រជាជនអ៊ុយក្រែន ៤លាននាក់កំពុងប្រឈមមុខនឹង ការដាច់ចរន្តអគ្គិសនី…ហើយយើងកំពុងធ្វើ្វអ្វីៗគ្រប់យ៉ាង សំដៅកាត់បន្ថយការដាច់ចរន្តអគ្គិសនី»។ លោក បន្ថែមថារហូតមកដល់ពេលនេះ រុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសជាង ៨,០០០លើក និងបាញ់មីស៊ីលចំនួន ៤,៥០០គ្រាប់។
ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ រុស្ស៊ីបានបាញ់ស្រោចដោយមីស៉ីល និងយន្តហោះដ្រូន មកលើខ្សែបណ្តាញផលិតអគ្គិសនីរបស់អ៊ុយក្រែន ដែលបង្កការខូចខាតយ៉ាងធំ និងធ្វើឲ្យដាច់ភ្លើង។

គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ទីក្រុងគៀវ និងតំបន់ចំនួន៤ ប្រហែលជាត្រូវកាត់បន្ថយការផ្គត់ផ្គង់ អគ្គិសនីយូរជាងការគ្រោងទុក ខណៈរដូវរងាកាន់តែខិតជិតចូលមកដល់ ៕

រូបថត៖ TASS

ដោយ៖ ធីរីណា(រូប​ថត​ ៖  rfi.fr)


ចែករំលែក៖