ភ្នំពេញ ៖ លិខិតថ្កោលទោស
ខ្ញុំបាទឈ្មោះ ជា សំអេង និងនាងខ្ញុំឈ្មោះ ផាត សុភា ជាសមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូទី៣ មកពីគណបក្ស ភ្លើងទៀន ខណ្ឌទួលគោក រាជធានីភ្នំពេញ យើងខ្ញុំទាំងពីរនាក់ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាវបំផុត និង ប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្តា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត នៃ ប្រជារាស្ត្រខ្មែរ ថា “ ក្បត់ជាតិ” និង “គ្មានមនសិការស្នេហាជាតិ “។
ការប្រើប្រាស់សម្ដីអសុរសមកលើអង្គព្រះមហាក្សត្រ ដែលជាស្ថាប័នកំពូលរបស់ជាតិ ពីសំណាក់ទណ្ឌិត សម រង្ស៊ី បានបង្ហាញឱ្យឃើញអំពីសារជាតិ ជាជនក្បត់ជាតិ ៣ជំនាន់ ដែលហ៊ានពោលពាក្យប្រមាថយ៉ាងគឃ្លីន ធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលកំពុងតង់ ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរ គ្រប់មជ្ឈដ្ឋាន និងកំពុងបំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមជាទីបំផុត ក្នុងឋានៈ ទ្រង់ ជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា និងជានិមិត្តរូប នៃឯកភាពជាតិ និងបូរណភាពទឹកដី នៃមាតុភូមិកម្ពុជា ហើយក៏ជាការបំពានយ៉ាងធ្ងន់ធ្ងរលើ មាត្រា៧ នៃរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេស ដែលនេះ គឺជាសារជាតិដ៏ ពិសពុល ប្រកបដោយភាពទុច្ចរិតរបស់ជនក្បត់ជាតិ ៣ ជំនាន់ ដែលមិនអាចលើកលែងបានឡើយ។
យើងខ្ញុំទាំងពីរនាក់ សូមអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការច្បាប់ចំពោះការ ប្រព្រឹត្តល្មើសរបស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថលើ អង្គព្រះមហាក្សត្រ ឱ្យបានម៉ឺងម៉ាត់ និងធ្ងន់ធ្ងរជាទីបំផុត ព្រោះ ទង្វើនេះពិតជាមិនអាចអត់ឱន និងទទួលយកបានឡើយ ពីសំណាក់យើងខ្ញុំទាំងអស់គ្នា និងប្រជារាស្ត្រខ្មែរគ្រប់មជ្ឈដ្ឋាន។
ជាថ្មីម្តងទៀត! ខ្ញុំបាទឈ្មោះ ជា សំអេង និងនាងខ្ញុំឈ្មោះ ផាត សុភា ជាសមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូទី៣ មកពីគណបក្សភ្លើងទៀន ខណ្ឌទួលគោក រាជធានីភ្នំពេញ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះជន ក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងគូកន និងសូមយកឱកាសនេះប្តេជ្ញាបន្តគោរពដង្ហែតាម ព្រះករុណាព្រះបាទសរម្តច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត នៃប្រជារាស្ត្រខ្មែរ ៕
ដោយ ៖ សំរិត