ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទីបី លោក ស៊ី ជីនពីង ចាប់ផ្តើមបំពេញការងារតាមខេត្ត

ចែករំលែក៖

ចិនទើបតែបានបញ្ចប់មហាសន្និបាតបក្សកុម្មុយនីស្តលើកទី២០ ហើយប្រធានាធិបតី ស៊ី ជីនពីង ទទួលបានការគាំទ្រខ្ពស់ឱ្យកាន់តំណែងជាអគ្គលេខាធិការបក្សនិងជាប្រធានាធិបតីនៃប្រទេសចិន ក្នុងអាណត្តិទីបីជាបន្តទៀត។
ក្រោយជាប់ឆ្នោតជាថ្មី ប្រធានាធិបតី ស៊ី ជីនពីង បានបំពេញការងារជាច្រើនចុះទៅតាមខេត្ត ។ នៅព្រឹកថ្ងៃទី២៨ ខែតុលា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចុះត្រួតពិនិត្យការងារនៅសារមន្ទីររំលឹកប្រឡាយទឹក Hongqiqu ក្រុង Anyang ខេត្ត Henan ប្រទេសចិន។ លោកបានលើកឡើងថា សារមន្ទីររំលឹកប្រឡាយទឹក Hongqiqu គឺជាវិមានរំលឹក ត្រូវយកស្មារតីប្រឡាយទឹក Hongqiqu ទៅអប់រំប្រជាជន ជាពិសេសយុវជនវ័យក្មេងទាំងឡាយ។ បើគ្មានការខិតខំតស៊ូ និងការលះបង់ញើសឈាមរហូតដល់អាយុជីវិតរបស់មនុស្សជំនាន់ចាស់ នោះក៏គ្មានជីវភាពរស់នៅដ៏សុភមង្គលដូចសព្វថ្ងៃនេះដែរ ដូច្នេះយើងត្រូវតែចងចាំពួកគេជានិច្ច។ ក្រោយមក លោក Xi Jinping បានត្រួតពិនិត្យការដំណើរការនៃទ្វារបែកចែកទឹកនៃប្រឡាយទឹក Hongqiqu ហើយស្វែងយល់អំពីតួនាទីដ៏សំខាន់នៃទ្វារបែងចែកទឹកក្នុងការផ្ទេរទឹក ប្រព័ន្ធធារាសាស្រ្ត និងការកែលម្អបរិស្ថានអេកូឡូស៊ីជាដើម។
នៅរសៀលថ្ងៃទី២៨ ខែតុលា លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅសារមន្ទីរទីសំណល់ Yin ដែលស្ថិតនៅច្រាំងខាងជើងនិងខាងត្បូងនៃទន្លេ Huanhe ភាគពាយ័ព្យជាយក្រុង Anyang។ ទីសំណល់ Yin ជាទីសំណល់នៃរាជធានីដំបូងគេក្នុងចុងរាជវង្ស Shang ដែលមានឯកសារយោងនិងត្រូវបានបញ្ជាក់ដោយការជីកកកាយខាងបុរាណវិទ្យាក្នុងប្រវត្តិសាស្ត្រចិន។ លោក Xi Jinping បានដើរចូលក្នុងសារមន្ទីរទីសំណល់ Yin សង្កេតមើលដោយប្រុងប្រយ័ត្ននូវវត្ថុបុរាណដែលត្រូវបានជីកកកាយចេញ ដូចជាគ្រឿងសំរឹទ្ធិ គ្រឿងត្បូងថ្មយក់ សិលាចារិកឆ្អឹង Oracle ជាដើម៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ xinhua


ចែករំលែក៖