ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បេីករថយន្តបុកអូសម៉ូតូជាច្រេីនម៉ែត្របែកផ្កាភ្លេីងពេញផ្លូវ(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ​៖​ នារីស្រស់ស្អាតម្នាក់បេីករថយន្តបុកម៉ូតូមួយគ្រឿងហេីយព្យាយាមបេីកគេចខ្លួនទាំងជាប់ម៉ូតូនៅខាងក្រោមរថយន្តអូសជាច្រើនម៉ែត្របែកផ្កាភ្លេីងពេញផ្លូវបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៣០នាទីយប់​ ថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០២២​ នៅចំណុចស្តុប២០០៤​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ កែងផ្លូវ២០០៤​ ស្ថិតក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកស៊ុយហ្សូគីនិច​ ពណ៌ខ្មៅ​​ ពាក់ស្លាកលេខតាកែវ1O 2695 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​   ក្នុងទិសដៅពី​លិចទៅកេីតខណៈមកដល់ស្តុបក៏បត់ឆ្វេងឆ្លងផ្លូវ  ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកព្រូស​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BH 2230 បេីកបរដោយនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលបុកម៉ូតូពេញទំហឹងគាបជាប់ក្រោមរថយន្តសំណាងម្ចាស់ម៉ូតូលោតចេញទាន់រងរបួសស្រាល។ 

ប្រភពដដែលបានបន្តថា​ ភ្លាមនោះម្ចាស់រថយន្តមិនព្រមឈប់សម្របសម្រួលទេបែជាបេីករថយន្តព្យាយាមបេីករត់ទាំងជាប់ម៉ូតូនៅខាងក្រោមអូសបែកផ្កាភ្លេីងពេញផ្លួវបានប្រហែល៥០០ម៉ែត្រទេីបប្រជាពលរដ្ឋដេញឃាត់បានតែម្តង។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ទីតាំងកន្លែងកេីតហេតុធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖