ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្ដកំពង់ឆ្នាំង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តនិតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្មី និងជំរុញដំណើរការកំណត់អត្តសញ្ញាណកម្មគ្រួសារងាយរងហានិភ័យ។ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានមន្ទីរអង្គភាព ជុំវិញខេត្ដ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ក្រុមការងារអត្តសញ្ញាណកម្ម មន្ទីរពេទ្យបង្អែក តំណាងកាកបាតក្រហម មន្ត្រីបច្ចេកទេសអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។
ក្នុងកិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង
១. ផ្សព្វផ្សាយការអនុវត្តនិតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្មី ដល់បណ្តាមន្ទីរអង្គភាពជុំវិញខេត្ត និង អ្នកផ្តល់សេវា ជាពិសេសអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ ឲ្យបាន យល់ ទូលំ ទូលាយ ពីការ កំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងកំណត់គ្រួសារងាយរងហានិភ័យ។
២.ផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្មី និងការប្រើប្រាស់ កម្មវិធីសាធារណៈ (Public IDPoor App )
៣.ជំរុញដំណើរការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ ដើម្បីទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល សម្រាប់ជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីវិបត្តិ-កូវីដ ១៩ និងផលប៉ះពាល់នៃអតិផរណា
៤. ផ្ដល់ឱកាសឲ្យមន្ទីរអង្គភាព អ្នកផ្ដល់សេវានានា អ្នកពាក់ព័ន្ធទាំងអស់ទទួលព័ត៌មាន ស្ដីពី ប្រភព ទិន្នន័យ ការប្រើ ប្រាស់ទិន្នន័យគ្រួសារក្រីក្រ ដើម្បីផ្ដល់សេវាដល់គ្រួសារក្រីក្រឱ្យចំគោលដៅ ៕
ដោយ : សហការី