ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវល្បឿនលឿន​ ភ្នំពេញ-ក្រុងព្រះសីហនុ​ ចាប់ផ្តេីមគិតកម្រៃពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង៧ព្រឹកតទៅ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា, ផ្លូវល្បឿនលឿន​ ភ្នំពេញ-ក្រុងព្រះសីហនុ​ ចាប់ផ្តេីមគិតកម្រៃពី​ថ្ងៃទី​ 01/11/2022​ វេលាម៉ោង ០៧:០០នាទីព្រឹក​ តទៅ។ 

ការបង់ប្រាក់នឹងត្រូវធ្វេីឡេីង​ តាមតាមចម្ងាយជាក់ស្តែង។ 

ឧទាហរណ៍​ ចម្ងាយ​ “ភ្នំពេញ-ក្រុងព្រះសីហនុ​“

បង់​ 12$ (បានចុះតម្លៃមក 80%) យានយន្ត​ Type​ “A”៖​ 

1. រថយន្តប្រភេទគ្រួសារ​ 7កៅអី ចុះក្រោម​ 

2. រថយន្តផ្ទុកទំនិញ​ ក្រោម 2តោន

3. ទោចក្រយានយន្តកម្លាំង​ចាប់ពី 500cc ឬ​ 27kW ឡេីង មាន​បិត​ លតាបត្រ​ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។ 

តារាងកម្រៃលម្អិតត្រូវគិតជា​គីឡូម៉ែត​ តាមប្រភេទយានយន្ត​ ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ​ ក៏មានបិតនៅតាមផ្ទាងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។ 

រាល់យានយន្តចូលប្រេីប្រាស់ផ្លូវល្បឿនលឿន​ ត្រូវមាន៖

– ផ្លាកលេខសម្គាល់​យានយន្ត​ 

– ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក)​ មានសុពលភាព

– កាតព្វកិច្ចផ្សេងៗតាមផ្លូវច្បាប់ដែលបានកំណត់។ 

សូមបងប្អូន​ #គោរពច្បាប់ចរាចរណ៍​ #បេីកបរដោយសុវត្ថិភាព​ #ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! 🙏 ៕

ដោយ ៖ សិលា


ចែករំលែក៖