ក្លិប Atletico Madrid បានអះអាងថា ខ្សែប្រយុទ្ធ Alvaro Morata បានរងរបួសកជើងក្នុងការចាញ់ នៅLa Liga ៣–២ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Cadiz ដែលធ្វើឱ្យខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះមានពេលត្រឹមតែ៣សប្តាហ៍ដើម្បីជាសះស្បើយមុនពេលការប្រកួត World Cup នៅកាតាចូលមកដល់។
Morata គឺជាខ្សែប្រយុទ្ធសំខាន់របស់អេស្ប៉ាញ ហើយបានស៊ុតបញ្ចូលទីបាន២៧គ្រាប់ក្នុងការបង្ហាញខ្លួន៥៧លើកសម្រាប់ម្ចាស់ជើងឯកពិភពលោកឆ្នាំ២០១០។
ក្លិប Atletico Madrid បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “Alvaro Morata កំពុងទទួលរងការហើមជាលិកាទន់នៅក្នុងកជើងរបស់គាត់។ នេះបើយោងតាមការធ្វើតេស្តវេជ្ជសាស្រ្តដែលគាត់បានធ្វើនៅព្រឹកថ្ងៃអាទិត្យ” ។
ក្លិបបន្តថា “ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Alvaro Morata ត្រូវបានប្តូរចេញក្រោយលេងបានតែ១០ នាទីក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ក្នុងការប៉ះគ្នាជាមួយក្រុម Cadiz ហើយការវិវត្តនៃភាពមិនស្រួលរបស់គាត់នឹងធ្វើឱ្យគាត់ត្រឡប់មកក្រុមវិញ”។
អេស្ប៉ាញដែលស្ថិតក្នុងពូល E ក្នុងព្រឹត្តិការណ៍ World Cup ជាមួយអាល្លឺម៉ង់, កូស្តារីកា និងជប៉ុន មិនទាន់ប្រកាសពីក្រុមចុងក្រោយរបស់ពួកគេសម្រាប់ការប្រកួតនេះទេ។ ក្រុមអេស្ប៉ាញនឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅថ្ងៃទី២៣ ខែវិច្ឆិកាទល់នឹងកូស្តារីកា ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)