ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនស្រ្តីម្នាក់ជាក់ស្តែងករណីបើកលេងល្បែងសុីសងដោយខុសច្បាប់(jokerតាមអុីនធើណេត)

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាស្រ្តីម្នាក់ត្រូវ នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនករណី បើកលេងល្បែងសុីសងដោយខុសច្បាប់(jokerតាមអុីនធើណេត) នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០១៖០០នាទីនៅចំណុចបន្ទប់ជួល ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

   ជនសង្ស័យឈ្មោះហេង ធីតា ភេទស្រីអាយុ៣១ឆ្នាំ មុរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ជាភ្នាក់ងារ)។

សម្ភារដកហូតរួម:

-ទូរស័ព្ទចំនួន០៣គ្រឿង ម៉ាកOPPO ពណ៌ខ្មៅ ពណ៌មាស និងពណ៌ផ្កាឈូក។

-បុងកត់ប្រាក់មួយចំនួន។

 លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានបើកការស្រាវជ្រាវបង្រ្កាបទីតាំងបើកលេងល្បែងសុីសងខុសច្បាប់(joker) នៅចំណុចកើតហេតុខាងលើ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតភស្តុតាង យកមកអធិការដ្ឋានខណ្ឌឫស្សីកែវដើម្បីធ្វើការសួរនាំនិងចាត់ការតាមនីតិវិធី៕

ដោយ៖ ជីណា


ចែករំលែក៖