ព័ត៌មានទាន់ហេតុការណ៍៖

ត្រឹមមួយថ្ងៃមានករណីលង់ទឹក២ករណីស្លាប់ក្មេងប្រុសស្រី៣នាក់ទូទាំងខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល ៖ យ៉ាងហោចណាស់ក៏មានក្មេងប្រុសស្រី៣នាក់ស្លាប់បាត់បង់ជីវិតដែរ ដោយសារលង់ទឹក ២ករណីផ្សេងគ្នា ដោយគិតត្រឹមរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី០២ខែ​វិច្ឆិកា​ឆ្នាំ​ ២០២២​ នៅទូទាំងខេត្តកណ្ដាល។ នេះបើយោងតាមរបាយការណ៍របស់នគរបាលខេត្តកណ្ដាល។

ករណីទី១កើតហេតុនៅស្រុកកណ្ដាលស្ទឹង នៅក្នុង​ស្រះទឹក​វត្ត ស្ថិត​ក្នុងភូមិ​តាឡឹក​ ឃុំត្រពាំងវែង​ ស្រុកកណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ កើតហេតុនៅវេលា​ម៉ោង១៦និង៣៥នាទី​​ បណ្ដាលឱ្យជនរងគ្រោះ​០២នាក់ស្លាប់ ទី១.ឈ្មោះ​ ពៅ​ រតនា ភេទ​ប្រុស អាយុ​១៣ឆ្នាំ​ ជនជាតិ​ ខ្មែរ​ ស្នាក់​នៅភូមិគ្រាំងឈេីនាង​ ​ឃុំត្បែង ស្រុកកណ្តាលស្ទឹង​ ខេត្ត​កណ្ដាល​ មុខ​របរ​:​ សិស្ស​ ទី២.​ឈ្មោះ​ សុង​ ហ៊ូ​អុីន ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់នៅ​ភូមិ​តាឡឹក​ ឃុំត្រពាំងវែង​ ស្រុក​កណ្តាលស្ទឹង​ ខេត្ត​កណ្ដាល​ មុខរបរសិស្ស​ ​។

ករណីទី២នៅស្រុកល្វាឯម ត្រង់ចំណុចទឹកឆ្នេរទន្លេមេគង្គក្រោម ក្នុងភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម​  ខេត្ត​កណ្ដាល​   កើតហេតុនៅវេលាម៉ោង១៥និង១០នាទី បណ្ដាលឱ្យឈ្មោះ​ ​ឈុន សុខណេត ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរ  មុខរបរនៅក្នុងបន្ទុកឪពុកម្តាយ(ស្លាប់)មានទីលំនៅភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម​។

​      បច្ចុប្បន្ន សាកសពក្មេងៗរងគ្រោះត្រូវក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖