ព័ត៌មានទាន់ហេតុការណ៍៖

អំណោយលោក ហ៊ុន ម៉ាណែត និងលោកស្រី ត្រូវបានចែកជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅស្រុកបាណន់ ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅស្រុកបាណន់ ខេត្តបាត់ដំបង ។

សូមបញ្ជាក់ថា,នៅថ្ងៃសុក្រ ១១ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស សាលាបឋមសិក្សាកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង វត្តមាន លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥។ 

លោកឧត្តមសេនីយ៍ឯក សេង ធារិន  ក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក។ 

លោកមេបញ្ជាការរង បានបន្តទៀតថា អំណោយដែលនាំមកជូននាពេលគឺអាចជួយសម្រាលទុក្ខលំបាករបស់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានមួយរយៈផងដែរ។

លោកឧត្តមសេនីយ៍ឯក សេង ធារិន សូមប្រកាសគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេល អនាគត លោក ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា។

លោកមេបញ្ជាការរង យោធភូមិភាគទី៥ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ សូមបន្តរក្សាអនាម័យ រស់នៅស្អាត និងបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីការពារជំងឺកូវីដ-១៩បន្តទៀត និងត្រូវចូលរួមអប់រំកូនចៅ និងក្រុមគ្រួសារឱ្យគោរពច្បាប់ចរាចរណ៍ និងត្រូវចៀសឆ្ងាយពីគ្រឿងញៀន អោយបានដាច់ខាត ៕

ដោយ : សហការី


ចែករំលែក៖