មហាសេដ្ឋី Elon Musk បានទិញបណ្តាញសង្គម Twitter មកគ្រប់គ្រង ហើយក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ លោកបានបញ្ឈប់បុគ្គលិកដល់ទៅ ៣៧០០នាក់ ។ ក្នុងពេលនេះដែរ ក្រុមហ៊ុនរងការប្តឹងដោយសារតែការរំសាយបុគ្គលិក។
បុគ្គលិកធ្វើការនៅ Twitter បានលើកឡើងថា ក្រុមហ៊ុនបានបញ្ឈប់ពួកគាត់ដោយមិនបានផ្តល់ព័ត៌មាន ជាមុនទៅតាមច្បាប់របស់អាមេរិក និងច្បាប់របស់រដ្ឋកាលីហ្វ័រនីញ៉ា ដែលមានស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Twitter ។
ក្នុងពេលនេះបុគ្គលិកដែលត្រូវបញ្ឈប់ការងារ នៅថ្ងៃទី ៣ខែវិច្ឆិកា(ពេលវេលាអាមេរិក) បានដាក់ពាក្យបណ្តឹងឡើងទៅកាន់តុលាការសហរដ្ឋ San Francisco។ ក្រុមហ៊ុនបានចាប់ផ្តើមបញ្ឈប់បុគ្គលិកនៅវេលាម៉ោង៩ព្រឹកថ្ងៃទី៤ខែវិច្ឆិកា(ពេលវេលាអាមេរិក) ត្រូវនឹងម៉ោង២៣យប់ ម៉ោងនៅកម្ពុជា។ ការបញ្ឈប់បុគ្គលិកបានផ្ញើតាមអុីម៉ែលទៅកាន់បុគ្គលិកដែលត្រូវបញ្ឈប់ ដោយបុគ្គលិកមិនថាខ្លួនត្រូវបញ្ឈប់នោះឡើយ។
សកម្មភាពខាងលើកើតឡើងក្រោយពេលមួយសប្តាហ៍បន្ទាប់ពីមហាសេដ្ឋី Musk បានទិញបណ្តាញសង្គម Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ។ ក្នុងពេលនេះដែរ បណ្តាញសង្គមមួយនេះមិនបានផ្តល់ចំណូលខ្ពស់នោះឡើយ៕ ដោយ៖ ធីរីណា
រូបថត ៖ zingnews.vn