ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានបញ្ចប់មុខតំណែង លោក ប៉ែត ភក្ត្រា ពីប្រធានការិយាល័យ ដែនជម្រកសត្វព្រៃស្រែពក ណាមលៀរ សមមុខណាស់ ខណៈពុករលួយបំផុត !

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងបរិស្ថានបញ្ចប់មុខតំណែង លោក ប៉ែត ភក្ត្រា ពីប្រធានការិយាល័យ ដែនជម្រកសត្វព្រៃស្រែពក ណាមលៀរ សមមុខណាស់ ខណៈពុករលួយបំផុត ! នេះបើយោងតាមលិខិតរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជម្រាបជូន លោកអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ 

លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ក្នុងលិខិតថា,  ខ្ញុំសូមជម្រាបជូន លោកអភិបាល នៃគណៈអភិបាល ជ្រាបថា លោក ប៉ែត ភក្ត្រា អត្តលេខ ១៧៣១២០០៣០៥ ប្រធានការិយាល័យ ដែនជម្រកសត្វព្រៃស្រែពក ណាមលៀរ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ត្រូវបានរកឃើញថាបានប្រព្រឹត្ត នូវកំហុសនិងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ព្រមទាំងយកឥទ្ធិពលនិងអំណាចនៅក្នុងមុខតំណែងរបស់ខ្លួនទៅប្រើ ដើម្បីគំរាមគំហែងនិងបំពានសិទ្ធិប្រជាពលរដ្ឋ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូរនៃអ្នករាជការ។

ក្នុងន័យនេះ ក្រសួងបរិស្ថាពស្នើ លោកអភិបាល នៃគណៈអភិបាល៖ 

១. បពា្ចប់មុខតំណែងលោក ប៉ែត ភក្ត្រា ពីប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពកណាមលៀវ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មកជាមន្ត្រី

 ២. លោក ប៉ែត ភក្ត្រា ត្រូវបង្ហាញវត្តមានរៀងរាល់ថ្ងៃធ្វើការ និងត្រូវគោរពអនុវត្តច្បាប់ បទបញ្ជា គោលការណ៍ និងការណែនាំអប់រំរបស់ថ្នាក់ដឹកនាំមន្ទីរបវិស្ថានខេត្ត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកអភិបាល នៃគណៈអភិបាល ពិនិត្យ និង ចាត់ចែងអនុវត្តតាមនីតិវិធីតាមការគួរ។

សូម អភិបាល នៃគណៈអភិបាល ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ ៕ 

ដោយ : សិលា


ចែករំលែក៖