ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យព្រឹទ្ធសភា និងលោកស្រី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់មណ្ឌលកុមារកំព្រា និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងប្រកបដោយសេចក្តីនឹករលឹកពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ជូនចំពោះ លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំ និងគ្រូពេទ្យបម្រើការនៅ មន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងអ្នកជំងឺ និងកុមារកំព្រាទាំងអស់។
អំណោយរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកស្រី ដែលផ្តល់ជូនមណ្ឌលកុមារកំព្រា រួមមាន៖ អង្ករ ៣ តោន , ទឹកត្រី ៥០យួរ , ទឹកស៊ីអ៊ីវ ៥០យួរ , មី ១០កេសធំ , ប៊ិច ៥០០ដើម , សៀវភៅ ៥០០ក្បាល , កាតាប ២៥០ ដែលគិតជាទឹកប្រាក់ចំនួន ១៨,២២៨,៤០០រៀល និងឧបត្ថម្ភថវិកាដល់កុមារកំព្រា សរុបចំនួន២,៥០០,០០០រៀល។
អំណោយដែលប្រគល់ជូនដល់ មន្ទីរពេទ្យបង្អែកខេត្ត រួមមាន៖ ១-ថ្នាំពេទ្យចំនួន១៦មុខ ស្មើនឹង ៨៨៤កេស, ២-សម្លៀកបំពាក់ ចំនួន ១១៩កេស, ៣-ស្បែកជើង ចំនួន២កេស, ៤-ម៉ាស់ក្មេងៗចំនួន ១៦០កេស, ៥-ម៉ាស់ ចំនួន ៣២ កេស ដែលគិតជាទឹកប្រាក់សរុបចំនួន ៣៤៧,១៥២ដុល្លារ និងឧបត្ថម្ភដល់អ្នកថែទាំអ្នកជំងឺ និងអ្នកជំងឺកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យបង្អែកខេត្ត ថវិកាចំនួន២,០០០,០០០រៀល ។
អំណោយ និងថវិកាឧបត្ថម្ភ សរុបចំនួន២៣,៧២៨,៤០០រៀល និង ៣៤៧,១៥២ដុល្លារអាមេរិក ៕
ដោយ : សហការី